កូវីដ-១៩
ទិន្នន័យអង់គ្លេស៖ ទោះចាក់វ៉ាក់សាំងត្រឹមដូសទីមួយ តែអាចកាត់បន្ថយការឆ្លងកូវីដបានដល់ទៅ២ភាគ៣
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា ការចាក់វ៉ាក់សាំងដូសទីមួយ ជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ បាន២ភាគ៣។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម៣នាក់ដែលមានអាយុលើស១៦ឆ្នាំឥឡូវនេះ ត្រូវបានគេផ្តល់វ៉ាក់សាំងសង្គ្រោះជីវិត។
លោក Hancock បានបញ្ជាក់ថា មនុស្សពេញវ័យគ្រប់រូបនៅក្នុងប្រទេសនឹងត្រូវផ្តល់ជូនវ៉ាក់សាំងកូវីដ យ៉ាងហោចណាស់មួយដូសនៅត្រឹមចុងខែកក្កដា។
ថ្លែងក្នុងកម្មវិធី Andrew Marr Show របស់ទូរទស្សន៍ BBC, លោក Hancock និយាយថា “មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់នៅទូទាំងប្រទេស បានទទួលថ្នាំបង្ការ។ នេះគឺជាដំណឹងដ៏អស្ចារ្យ។ យើងជឿជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាចាស់និងវីរុសបំប្លែងខ្លួន Kent ដែលឥឡូវនេះ ជាប្រភពដ៏សំខាន់នៃការឆ្លងនៅក្នុងប្រទេស”។
វាហាក់ដូចជាថា ការចាក់វ៉ាក់សាំងកូវីដដូសដំបូង បានកាត់បន្ថយផលប៉ះពាល់របស់អ្នកក្នុងការចម្លងជំងឺប្រហែល២ភាគ៣ ប៉ុន្តែយើងត្រូវការភស្តុតាងបន្ថែមទៀត។
កាលពីមុន រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថា វ៉ាក់សាំងនឹងចាក់លើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅត្រឹមរដូវស្លឹកឈើជ្រុះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Boris Johnson មានគោលបំណងពន្លឿនយុទ្ធនាការនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បង្ហាញលើផែនទី សំបុកសង្ស័យកូវីដទាំំង ២៣ កន្លែងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព