កូវីដ-១៩
អ្នកកើតកូវីដហើយ កម្រឆ្លងម្តងទៀតណាស់ ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានហានិភ័យខ្លាំង
ការសិក្សាមួយបានបង្ហាញថា មនុស្សភាគច្រើនដែលកើតជំងឺកូវីដ១៩ហើយ ត្រូវបានការពារពីការឆ្លងម្តងទៀតក្នុងរយៈពេលយ៉ាងហោចណាស់៦ខែ ប៉ុន្តែមនុស្សវ័យចំណាស់ងាយនឹងឆ្លងជាងមនុស្សវ័យក្មេង។

ការសិក្សាដែលត្រូវបានបង្ហាញនៅក្នុងទស្សាវដ្តីវេជ្ជសាស្ត្រ Lancet បានរកឃើញថា ក្នុងអំឡុងពេលរលកទីមួយនិងទីពីរនៅប្រទេសដាណឺម៉ាក មានអ្នកជំងឺត្រឹមតែ០,៦៥ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានជាលើកទី២ចំពោះជំងឺកូវីដ-១៩។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ មានការការពារត្រឹមតែ៤៧ភាគរយប៉ុណ្ណោះពីការឆ្លងម្តងទៀត បើប្រៀបធៀបទៅនឹងការការពារ៨០ភាគរយចំពោះមនុស្សវ័យក្មេង។

លោក Steen Ethelberg មកពីវិទ្យាស្ថាន Statens Serum នៃប្រទេសដាណឺម៉ាកបាននិយាយថា “ការសិក្សារបស់យើងបានបញ្ជាក់ថា ការឆ្លងជំងឺកូវីដ-១៩ម្តងទៀតគឺកម្រកើតមានណាស់ ចំពោះមនុស្សវ័យក្មេងដែលមានសុខភាពល្អ ប៉ុន្តែមនុស្សវ័យចំណាស់មានហានិភ័យក្នុងការឆ្លងជំងឺនេះជាថ្មី”។
លោកបន្តថា “ដោយសារតែមនុស្សវ័យចំណាស់ក៏ងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរនិងស្លាប់ផងដែរនោះ ការរកឃើញរបស់យើងបានបញ្ជាក់យ៉ាងច្បាស់អំពីថាតើ វាមានសារៈសំខាន់ប៉ុនណាក្នុងការអនុវត្តគោលនយោបាយ ដើម្បីការពារមនុស្សចាស់អំឡុងពេលមានជំងឺរាតត្បាតនេះ”។

ក្នុងចំណោមមនុស្សអាយុក្រោម៦៥ឆ្នាំជាង៩,០០០នាក់ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងរលកទីមួយ គឺមានត្រឹមតែ៥៥នាក់ឬ០,៦ភាគរយប៉ុណ្ណោះ ដែលបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងរលកទី២។
ចំណែកក្នុងចំណោមមនុស្សអាយុលើស៦៥ឆ្នាំជាង១,៩០០នាក់ ដែលបានធ្វើតេស្តវិជ្ជមានអំឡុងរលកទី គឺមាន១៧នាក់ ស្មើនឹង០,៨៨ភាគរយបានធ្វើតេស្តវិជ្ជមានម្តងទៀតក្នុងអំឡុងរលកទី២៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ គ្រូបង្រៀនម្នាក់ ទទួលលិខិតស្តីបន្ទោស ក្រោយចូលរួមកម្មវិធីមានអ្នកឆ្លងកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី