Connect with us

កូវីដ-១៩

មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង១០ប្រភេទ

បានផុស

នៅ

លោក Zhang Yuntao អនុប្រធានក្រុមហ៊ុនចិន National Biotec Group ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Sinopharm បានលើកឡើងថា វ៉ាក់សាំង Sinopharm បានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង១០ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងតំបន់ដទៃទៀត។

Serbia Becomes First European Country to Use Chinese COVID Vaccine for Mass  Rollout | Voice of America - English
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhang និយាយថា ការធ្វើតេស្តបន្ថែមទៀតកំពុងដំណើរការទាក់ទងនឹងវីរុសបំប្លែងខ្លួន ដែលត្រូវបានរកឃើញនៅក្នុងប្រទេសប្រេស៊ីលនិងស៊ីមបាវ៉េ។

ស្របពេលជាមួយគ្នានោះ ទិន្នន័យស្រាវជ្រាវលើកុមារដែលមានអាយុពី៣ទៅ១៧ឆ្នាំបានបង្ហាញលទ្ធផលដូចការរំពឹងទុក ពោលវាបង្ហាញថា ក្រុមមនុស្សប្រភេទនេះអាចត្រូវបានដាក់បញ្ចូលទៅក្នុងផែនការចាក់វ៉ាក់សាំងនាពេលអនាគត។

Hungary reaches deal to buy China's Sinopharm vaccine, PM aide says - CGTN

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងចេញសេចក្តីសម្រេចលើសំណើចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងចិន Sinopharm និង Sinovac នៅចុងសប្តាហ៍នេះ ។

ជំនួយការអគ្គនាយក WHO លោកស្រី Mariangela Simao បាននិយាយថា គណៈកម្មការឯករាជ្យរបស់ស្ថាប័ននេះ បានជួបប្រជុំគ្នា និងវាយតម្លៃចំពោះវ៉ាក់សាំង Sinopharm និង Sinovac៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CCTV

ចុចអាន៖ សម្តេច​តេ​ជោ ហ៊ុន សែន​៖ ផែនការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា ធ្វើឡើង​ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម