Connect with us

កូវីដ-១៩

អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត

បានផុស

នៅ

ការ​​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត ជា​​វិធាន​ការ​​​សំខាន់​មួយ​​ក្នុង​ចំណោម​វិធាន​ការ​សំខាន់​ៗ​​​​មួយ​ចំនួន​ទៀត ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ​​កូវីដ-១៩។ ទន្ទឹម​នឹង​ការជួយកាត់ការចម្លងពីវីរុសប្រភេទថ្មីនេះ ការសម្អាតដៃជាប្រចាំក៏អាចការពារនូវជំងឺផ្សេងទៀត ដែលយើងប្រហែលមិនធ្លាប់ចាប់អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមអ្នក​​ជំនាញផ្នែក​សុខាភិបាលបានឱ្យដឹងថា ការលាងដៃទៀងទាត់អាចជួយ​​​បង្កើន​ប្រសិទ្ធិ​ភាព​ដល់​វិធាន​ការ​ការពារសុខភាព​ និងការចម្លងមួយចំនួនដូចជា៖

១. ​ជំ​ងឺ​ឆ្លង​តាម​ផ្លូវ​ដង្ហើម

Sneezing Home Remedies: Can't Stop Sneezing? Try these DIY Home Remedies to  Recover!

ជំងឺផ្តា​សាយ ​ឬក្អក ​​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​មេរោគដែល​ដក​ដង្ហើម​​​​​ឆ្លង​កាត់​ខ្យល់​អាកាស។ ដូចនេះ ទឹក​មាត់​ដែលចេញ​ពីការ​កណ្ដាស់ ​ឬក្អក អាច​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ ​ហើយពេល​យើង​ចាប់​កាន់​ដោយ​មិន​បាន​លាង​សម្អាត ​វា​ងាយ​នឹង​ឆ្លង​​​ខ្លាំង​ណាស់។ អ៊ីចឹងហើយ! ទើបយើងត្រូវលាងដៃជានិច្ច។

២. ​ជំ​ងឺ​ក្រពះ​ពោះ​វៀន

How Long Should You Wash Your Hands? - How to Wash Your Hands

ជំងឺរាក​រូស អាសន្ន​រោគ ​ជំ​ងឺ​រលាក​ថ្លើម​ប្រភេទ A ​រួម​ទាំង​ប៉ារ៉ាស៊ីត​​ខ្លះ​ ងាយ​ឆ្លង​តាម​រយៈ​​ដៃឬក្រចក ​ដែលមិនបានលាងត្រឹមត្រូវ។ ​វីរុសឬបាក់តេរី អាចជាប់ជាមួយដៃនៅ​ពេល​យើងចាប់​កាន់​អាហារញ៉ាំ ​រួចក៏បង្កទៅជាជំងឺក្រពះ និងមានសត្វល្អិតក្នុងពោះវៀន។ល។

៣. ​ជំ​ងឺ​ចម្លង​ដោយ​ការ​ប៉ះ​ផ្ទាល់​

How to Wash Your Hands Like a Surgeon | RealSelf News

ជំ​ងឺ​រលាក​ស្រោម​ខួរ ​ឬជំ​ងឺ​ផ្សិត សុទ្ធ​តែ​ចម្លង​មេរោគ​តាម​រយៈ​​ការ​ប៉ះ​មុខ​របួស ឬ​​បើ​មិន​ដូច្នេះ​ទេ ​វាឆ្លងតាមរយៈការប៉ះ​ពាល់​ផ្ទាល់​លើ​រាង​កាយ​ដែល​ប៉ះ​​ផ្នែក​ផ្សេង​ទៀត។​ វាក៏អាចបង្កជាជំងឺសើរស្បែក ឬក្លាយមុខរបួស ប្រសិនដៃរបស់យើងមិនមានអនាម័យនោះទេ។

​ដូច្នេះ​ ដើម្បី​ការពារ​ពី​ការ​ឆ្លង​រោគ ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​លាង​ដៃ​នៅ​ពេល៖

-​មុន​និង​ក្រោយ​ពេល​​រៀប​ចំ​ចម្អិន​អាហារ​

-មុន​ពេល​​ទទួល​ទាន​អាហារ

-​មុន​​និង​ក្រោយ​ពេល​ប៉ះ​អ្នក​ជំ​ងឺ​រួច​

-​មុន​និង​ក្រោយ​ពេល​រុំ​មុខ​របួស​រួច​

-ក្រោយ​ចេញ​ពី​បង្គន់

-ក្រោយ​​ពេល​ប្តូរ​កន្ទប​ទារក ​ឬ​អ្នក​ជំ​ងឺ​វ័យ​ចំ​ណាស់

-បន្ទាប់​ពី​ក្អក ​ឬ​ កណ្ដាស់​រួច​

-បន្ទាប់​ពី​ប៉ះ​ពាល់​សត្វ​ពាហនៈ​រួច ​ឬ​ក្រោយ​ពី​​កើប​លាមក​សត្វ​រួច

-​បន្ទាប់​ពី​ប៉ះ​ធុង​សំរាម​រួច

ដើម្បីសុវត្ថិភាពខ្លួនអ្នក ក៏ដូចជាមនុស្សជុំវិញ សូមប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដៃជានិច្ច!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ កុំខំតែពាក់ម៉ាសនិងលាងដៃ ហើយភ្លេចរឿងសំខាន់ៗប៉ុន្មាននេះ

ចុចអាន៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃ​ការពារកុំឲ្យឆ្លងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម