ជីវិតកម្សាន្ដ
ឆ្លងផុតគ្រោះភ័យ ! តារាស្រី ឱក សុគន្ធកញ្ញា ដឹក ដៃស្វាមីទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តសំណាក់ទទួលបានលទ្ធផលអវិជ្ជមានជាបន្តបន្ទាប់នោះ នាងបានដឹកដៃស្វាមីលោក អ៊ឹង សុខលី ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩(Sinovac)។

អ្នកនាង ឱក សុគន្ធកញ្ញានិងស្វាមីលោក អ៊ឹងសុខលី បានបណ្តើរគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១កាលពីព្រឹកថ្ងៃទី0៩ខែមេសាឆ្នាំ២០២១ នៅក្រសួងព័ត៌មាន។ ការទៅចាក់វ៉ាក់សាំងនេះត្រូវបានគេសន្និដ្ឋានថា ការធ្វើសំណាក៣លើករបស់នាងគឺអវិជ្ជមាន។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា នាងនិងស្វាមី ធ្វើរួចរាល់ហើយចំពោះការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩( COVID-19) VACCIN ATI ON ( Sinovac )លើកទីមួយ នៅទីស្ដីការក្រសួងព័ត៌មាន។ នាងថា”ខ្ញុំសូមអរគុណលោកគ្រូពេទ្យអ្នកគ្រូពេទ្យនិងក្រុមការងារក្រសួងទាំងអស់ចំពោះការយក់ចិត្តទុកដាក់និងការស្រឡាញ់ទោះហត់យ៉ាងណាក៏នៅតែរួសរាយរាក់ទាក់គួរឲ្យគោរព។

ទន្ទឹមគ្នានេះដែរ ឱក សុគន្ធកញ្ញា ក៏ត្រូវបានគេចាត់ទុកថានាងប្រៀបបានសំណាង១ក្នុង១ពាន់គ្រោះ ថ្នាក់ដែរដោយសារតាមព័ត៌មានថា សុគន្ធកញ្ញា បានជួបពិធីការិនី ចាន់ កែវនិមល នៅលើឆាកតន្ដ្រីមួយ កាលពីថ្ងៃទី០៧ ខែមីនា ខណៈដែលចាន់ កែវនិមល តេស្ដឃើញវិជ្ជមានកូវីដ-១៩ប៉ុន្តែ ឱក សុគន្ធកញ្ញា មិនបានឆ្លងជំងឺដ៏កាចសាហាវនេះឡើយ៕
ដោយ ៖ ចាន់រ៉ា








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ