Connect with us

ជីវិតកម្សាន្ដ

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

បានផុស

នៅ

ភ្នំពេញ ៖ តារា​កំប្លែង​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា ទោះ​បី​ជា​ពេលនេះ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​នាង​នៅ មិនទាន់​បង្ហាញ​ឡើងជា​សាធារណៈ​ដោយសារ​ជាប់គាំង​ព្រោះ​ជំងឺ​កូ​វីដ​-១៩​ក៏​ពិតមែន​តែ​គេ​សង្កេត​ឃើញ​តារា​ស្រី​រូបនេះ​ និង ​គូស្នេហ៍​នៅ​តែ​រក្សា​បាន​ក្តី​ស្រលាញ់​ពុំ​ព្រួល​ប្រែ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ការពិត​រហូត​មក​ទល់​ពេលនេះ​សម្ព័ន្ធភាព​ស្នេហារ​វាង វ៉ាន់ នី​ឡា និង​គូស្នេហ៍​វ័យ​ប្រហែល​គ្នា​នៅតែមាន​ភាពរឹងមាំ​ហើយ​ផ្អែម​ល្ហែម​នឹង​គ្នា​ប្រៀប​ដូច​សត្វ​លលក​ញី​ឈ្មោល​ផងដែរ​។​ កញ្ញា វ៉ាន់ នី​ឡា បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​៤​ឆ្នាំ​៤​ខែ​ដែល មានន័យ​ស្គាល់​គ្រប់​រសជាតិ​ផ្អែម ល្វីង ជូរ​ចត់ រឿង​លំបាក​ជាច្រើន​ដែល​គេ​មើលមិនឃើញ​។

​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា បាន​បន្តថា​មាន​អ្នកខ្លះ​គេ​សើចចំអក ដៀល​និយាយដើម គិត​អាក្រក់​តែ​ខ្ញុំ​មិនដែល​ស្ដាប់​គិត​ឬ​អន់ចិត្ត ផ្លូវ​ខ្ញុំ​រើស​ចង់​អ្នកណា​គិត​បែបណា​តាម​ការ​គួរតែ​សម្រាប់​ខ្ញុំ​រយ​:​ពេល​៤ ឆ្នាំនេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ស្វែងយល់បាន​ច្រើន​។​ គេ​អួត​ប្ដី​ទិញ​ពេជ្រ​ទិញ​ផ្ទះ​ឡាន​តែ​ខ្ញុំ​អួត​គូ​អនាគត​ដែលជា​ពេជ្រ​សម្រាប់​ខ្ញុំ ពេជ្រ​ទិញ​ពេលណា​ក៏បាន​តែ បើ​មនុស្ស​ចាំ​លើកទឹកចិត្ត​នឹង​គិត​ពី​យើង​ស្រឡាញ់​យើង​មិនអាច​ទិញ​បានទេ។

​នាង​និយាយទៀត​ថា ​”​ត្រូវ​ចាំ​ថ្ងៃនេះ​ពេលនេះ​ខ្ញុំ​លំបាក​តែ​ខ្ញុំ​នៅតែ​តស៊ូ​អត់ធ្មត់​ទ្រាំ​បន្តិច​នឹង​ដល់​គោល​ដៅជីវិត​គូ​មិន​ស្រួល​ដូច​ខ្ញុំ​គិត​កាល​៣​ឆ្នាំមុន​ តែ​បើ​យើង​ចេះ​រក្សា​គ្នា​គឺ​មិន​បាត់បង់ ថែរក្សា​គ្នា​ទៅមក​ទើប​នៅ​ជាមួយគ្នា​បាន​យូរ​បើ​មាន​ម្នាក់​ថែ​ហើយ​ម្នាក់ទៀត​មិន​ថែ​គង់តែ​បែក​អញ្ចឹង​ត្រូវ​ថែ​ទាំងពីរ​។

​ការ​មើលងាយ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​គាត់​គឺ​ច្រើន តែ​ខ្ញុំ​សុំ​តែ​ម្យ៉ាង​កុំ​ទាន់​លើក​ទង់​ស​ណា​នៅចាំ​មើល​ថ្ងៃជ័យ​របស់ខ្ញុំ​សិន ខ្ញុំ​ចូលចិត្ត​ជីវិត​សាមញ្ញ​មិន​ហ៊ឺហា​មិន​ឡូយឆាយ តែមាន​ក្ដី​សុខ សុំ​ត្រឹម​ចំណង​ស្នេហ៍​មួយ​នេះ​ឋិតថេរ​រហូត​ទៅ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ ប្រកាសអាសន្នចំពោះព្យុះភ្លៀងខ្លាំង នៅភាគខាងត្បូង 

ព័ត៌មានជាតិ៣៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ លើកទឹកចិត្តសាលាឯកជនខិតខំអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ឆ្លើយតបការអប់រំនាសតវត្សទី២១

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញឲ្យមន្ត្រីយកចិត្តទុកដាក់ឃ្លាំមើលតាមច្រកព្រំដែនទប់ស្កាត់ការវិវត្តនៃជំងឺឆ្លងថ្មីៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាកសិករតាមបណ្តាស្រុកគោលដៅ និយមដាំដុះស្រូវស្រាល ច្រើនជាងស្រូវធ្ងន់ព្រោះអាចធ្វើបាន៣ដងក្នុង១រដូវកាល

Sokha Hotels

ព័ត៌មានពេញនិយម