ជីវិតកម្សាន្ដ
លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់ប្រាក់ឧបត្ថម្ភដល់លោក សែម សង្វាត ដែលកើតជំងឺមហារីកថ្លើមធ្ងន់ធ្ងរ
តារាចម្រៀងម្ចាស់បទ កម្មករឆ្លងដែន លោក សែម សង្វាត បន្ទាប់ពីធ្វើការអំពាវនាវជួបការខ្វះខាតអំឡុងពេលកូវីដ-១៩ និងមានជំងឺប្រចាំកាយផងនោះ គឺទទួលបានថវិកាឧបត្ថម្ភចំនួន៥០០ដុល្លារពីលោកជំទាវ ហ៊ុន ស៊ីណាត។
បើតាមការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា អាណិតណាស់ អតីតតារាចម្រៀងលោក សែម សង្វាត លើកដៃសុំឲ្យគេជួយ ពេលនេះបានទទួលអំណោយពីលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ នូវថវិការចំនួន៥០០ដុល្លារ។
ប្រភពបានបន្តថា តំណាងឲ្យលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានយកថវិការចំនួន៥០០ដុល្លារ ដែលជាវិការផ្ទាល់របស់លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ មកជូនដល់អតីតតារាចម្រៀងដែលមានជំងឺមហារីកថ្លើមធ្ងន់ធរ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅផ្លូវជាតិលេខ២ ម្តុំរង្វង់មូលគួស្រូវ។
លោក សែម សង្វាត បានថ្លែងអំណរគុណដល់លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ ដែលបានជួយលោកក្នុងពេលដែលលោកត្រូវការថវិការបន្ទាន់ដើម្បីព្យាបាលជំងឺ ព្រោះលោកគ្មានថវិកាព្យាបាលទេ។ ពេលនេះលោកពិតជារំភើបណាស់ និងសូមគោរពជូនពរលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ