ជីវិតកម្សាន្ដ
៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok
តារាសម្ដែងថៃ Bafern Pimchanok ជាតារាវ័យក្មេងដែលទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាជាពិសេសរឿង “Friend Zone” ដែលចូលរួមសម្ដែងជាមួយ Naphat Siangsomboon ។ រឿងនោះទទួលបានការគាំទ្រខ្លាំងក្នុងតំបន់អាស៊ី។ Baifern ត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា ពិតជាតារាដែលមានសមត្ថភាពក្នុងការសម្ដែង។ ខាងក្រោមនេះគឺ ៩ ចំណុចដែលអ្នកគាំទ្រត្រូវតែដឹងពី Baifern Pimchanok!

១. Baifern Pimchanok កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ១៩៩២។
២. Baifern នាងមានកម្ពស់ ១,៦៥ សង់ទីម៉ែត្រ។
៣. នាងមានកំណើតជាជនជាតិចិន។
៤. តារាសម្ដែងស្រីនាង Baifern មានប្អូនប្រុសឈ្មោះ Field Jirathit។
៥. Baifern Pimchanok បានបញ្ចប់ការបរិញ្ញាបត្រពីសកលវិទ្យាល័យ Srinakarinwirot ផ្នែកនាយកដ្ឋានភាពយន្ត។
៦. តារាសម្ដែងរូបនេះ បានចាប់ផ្ដើមធ្វើការក្នុងការផ្នែកកម្សាន្តរបស់ថៃ ជាអ្នកដើរម៉ូដស្បែកជើងដ៏ល្បីមួយរូប។ កាលនោះនាងកំពុងរៀនថ្នាក់ទី៦ នៅបឋមសិក្សា។
៧. បន្ទាប់មកនាងបានចូលរួមសម្ដែងរឿងភាគនិងវីដេអូចម្រៀង។
៨. Baifern មានគេស្គាល់កាន់តែច្បាស់បន្ទាប់ពីនាងបានដើរតួជា “ Narm” ក្នុងខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំងក្នុងឆ្នាំ២០១០ ក្នុងរឿង “A Little Thing Called Love” ដែលសម្ដែងជាមួយនិងលោក Mario Maurer ។
៩. សព្វថ្ងៃនេះ Baifern Pimchanok បានក្លាយជាតារាស្រីកំពូលក្នុងវិស័យភាពយន្តរបស់ថៃ មានរឿងជាច្រើនដែលនាងបានចូលរួមសម្ដែងដូចជារឿង “Lhong Fai” រឿង “Bai Mai Tee Plid Plew” និងរឿង “Friend Zone”៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ