ជីវិតកម្សាន្ដ
ប្រពន្ធទើបឆ្លងទន្លេថ្មីៗ! ស្រាប់តែពេលនេះស្វាមី Natalie ឆ្លងកូវីដ ក្រោយធ្វើតេស្តលើកទី៣
កាលពីថ្ងៃទី១៦ មេសា ម្សិលមិញនេះ លោក Fluke ត្រូវជាស្វាមីរបស់តារាសម្ដែងថៃនាង Lee Natalie ត្រូវបានគេរកឃើញបានឆ្លងកូវីដ-១៩ ខណៈភរិយារបស់លោកនាង Natalie និងកូនស្រីដែលទើបមានអាយុបាន១០ថ្ងៃមិនទាន់ត្រូវបានរកឃើញឆ្លងជំងឺនេះនោះទេ។
បើតាមប្រភពព័ត៌មានថៃ មុនទទួលបានលទ្ធផលវិជ្ជមាន Fluke បានធ្វើតេស្តរកជំងឺនេះ ២ដងរួចមកហើយ ដោយលើកទី១ នៅថ្ងៃទី២៧ មីនា មុនពេលភរិយាឆ្លងទន្លេ ហើយលើកទី២ធ្វើនៅថ្ងៃទី០៨ មេសា តែទាំង២លើកនេះលោកមិនបានរកឃើញថាមានឆ្លងកូវីដ-១៩នោះឡើយ។ រហូតដល់ថ្ងៃទី១៥ មេសា ស្វាមី Natalie បានធ្វើតេស្តលើកទី៣ម្ដងទៀត ហើយលទ្ធផលក៏បានបង្ហាញថាលោកមានវិជ្ជមានកូវីដ-១៩។
ទោះជាស្វាមីបានឆ្លង តែពេលនេះសម្រាប់តារាសម្ដែងនាង Natalie និងកូនមានសុវត្ថិភាពហើយ ពោលមិនមានរកឃើញការឆ្លងជំងឺនេះឡើយ។ យ៉ាងណាក៏ដោយ ក្រោយបានដឹងខ្លួនថាឆ្លងជំងឺសាហាវនេះ ស្វាមីរបស់ Natalie ក៏បានសូមអភ័យទោសដល់មនុស្សគ្រប់គ្នាដែលបានពាក់ព័ន្ធ នឹងរងផលប៉ះពាល់ដោយសារតែខ្លួន៕
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖BamBam សមាជិក GOT7 ត្រូវឃុំខ្លួនធ្វើចត្តាឡីស័ក ក្រោយអ្នករួមការងារម្នាក់ មានវិជ្ជមានកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ