ជីវិតកម្សាន្ដ
សួស វីហ្សា ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកម្តងទៀតដល់មុខផ្ទះ
នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះទៅដល់ទីតាំងខាងមុខផ្ទះរបស់តារាចម្រៀងអ្នកនាង សួស វីហ្សា បង្កការភ្ញាក់ផ្អើល។ ប៉ុន្តែភ្លាមៗនោះនាងក៏បានចេញមុខបញ្ជាក់ប្រាក់ការពិតពីគោលបំណងដែលក្រុមគ្រូពេទ្យចុះទៅថ្ងៃនេះផងដែរ។

ដើម្បីស្រាយចម្ងល់មហាជន និងកុំឲ្យមានការភាន់ច្រឡំនោះតារាស្រី សួស វីហ្សា បានចេញមុខបញ្ជាក់ប្រាប់អ្នកជិតខាង និងអ្នកគាំទ្រថា សូមបងប្អូនកុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើលខណៈឃើញក្រុមគ្រូពេទ្យចុះមកយកសំណាកម្តងទៀតដល់ផ្ទះនេះ គឺធ្វើឡើងតាមការណាត់រវាងនាងហើយក្រុមគ្រួពេទ្យប៉ុណ្ណោះ ពោលគឺពុំមាននណាម្នាក់ដែលជាសមាជិកនៅក្នុងក្រុមគ្រួសារកើតកូវីដឡើយ។

សួស វីហ្សា បានលើកឡើងថា ជាការពិតថ្ងៃនេះទី១៩ ខែមេសា ឆ្នាំ២០២១នេះ គឺក្រុមគ្រូពេទ្យបានចុះមកយកសំណាករបស់នាងម្តងទៀតជាលើកចុងក្រោយនៅផ្ទះរបស់នាងរួចរាល់ហើយ លទ្ធផលយ៉ាងណានោះ យើងនឹងរង់ចាំទាំងអស់គ្នា រយៈពេល៤ថ្ងៃបន្ទាប់ពីយកសំណាកនេះ សូមអរគុណ។
នាងបានបន្ថែមទៀតថា ចំពោះការចុះយកសំណាក់ជាលើកចុងក្រោយរបស់ក្រុមគ្រូពេទ្យនេះ គឺដើម្បីបានដឹងប្រាកដថា នាងពិតជាជាសះស្បើយ១០០ភាគរយពីកូវីដ-១៩ ឬយ៉ាងណាបន្ទាប់ពីព្យាបាលជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចេញមកផ្ទះវិញតែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីតាមដានសុខភាព៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់