ជីវិតកម្សាន្ដ
នៅចាំតួឯកស្រីរឿង ទុំទាវ , ដាញ់ ម៉ូនីកា ទេ តើពេលនេះជីវិតគ្រួសារនាងបែបណាហើយ?
អ្នកនាង ដាញ់ ម៉ូនីកា គឺជាអតីតតារាសម្តែងស្រីដែលធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈខ្សែភាពយន្តរឿង ទុំទាវ ។ ប៉ុន្តែក្រោយពីសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដាញ់ ម៉ូនីកា ក៏បានដកខ្លួនចេញពីវិស័យសិល្ប:បន្ទាប់ពីរៀបការទៅរស់ជាមួយស្វាមីនៅអូស្ត្រាលី។

បើនិយាយជីវិតប្តីប្រពន្ធរបស់តារាទឹកភ្នែក ដាញ់ ម៉ូនីកា ក្រោយពេលរៀបការត្រូវបានគេដឹងថា នាងនិងស្វាមីបច្ចុប្បន្ន គឺទទួលបានចំណងដៃកូនចំនួន២នាក់(ប្រុស១និងស្រី១) ខណ:ដែលកន្លងមកគ្រួសាររបស់នាងបានរស់នៅយ៉ាងមានសេចក្តីសុខបំផុត ។ នេះបើយោងតាមប្រភពពីអ្នកសិល្ប:ជិតដិតបានបង្ហើបប្រាប់កាលថ្មីៗនេះ។

ប្រភពបានបន្តថា អតីតតួឯកក្នុងរឿងទុំទាវរូបនេះ បច្ចុប្បន្នបានរស់នៅក្នុងជីវភាពយ៉ាងសុខស្រួលជាមួយស្វាមី ខណ:ដែលភាពផ្អែមល្ហែមរបស់គ្រួសារ ដាញ់ ម៉ូនីកា ក៏ទទួលបានការកោតសរសើរពីអ្នកសិល្ប:ដូចគ្នា និងមហាជនផងដែរ។ ដោយឡែកបើកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដាញ់ ម៉ូនីកា ឯណ្ណោះវិញ គេតែងសង្កេតឃើញនាងបង្ហាញពីភាពល្អូកល្អើនយ៉ាងមានសុភមង្គលក្នុងគ្រួសារជាមួយស្វាមីផងដែរ។

ជាក់ស្តែងថ្មីៗនេះ ដាញ់ ម៉ូនីកា បានបញ្ចេញរូបភាព១សម្លឹកជាមួយស្វាមីដោយភ្ជាប់ខ្លឹមសារខ្លីថា អ្នកដែលស្រឡាញ់អ្នកមិនប្រួលប្រែហើយនៅជិតអ្នកជានិច្ច មិនថាអ្នកជួបរឿងអ្វីក៏ដោយ។ តាមរយ:នេះអាចបញ្ជាក់ថា ចំណងស្នេហានាង និងស្វាមីរយ:ពេលជាង១០ឆ្នាំមកនេះ ប្តីប្រពន្ធអ្នកទាំងពីរបានរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខបំផុត។

គួររម្លឹកថា នៅក្នុងវ័យ២៤ឆ្នាំ តារាសម្តែងសម្បុរស្រអែមអ្នកនាង ដាញ់ ម៉ូនីកា បានព្រមទទួលយកនូវអាពាហ៍ពិពាហ៍ជាមួយបុរសពោះម៉ាយអនិកជនខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល មានវ័យជិត៤០ឆ្នាំ ដែលរៀបចំធ្វើឡើងនៅភ្នំពេញកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាម ពួកគេក៏បានលើកដៃឡើងយន្តហោះពីស្រុកខ្មែរឆ្ពោះទៅកាន់ទឹកដីអូស្ត្រាលីតែម្តង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់