ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ស្នើឲ្យបញ្ឈប់បង្ហោះរូបភាពម្ហូបអាហារឆ្ងាញ់ៗសម្បូរហូហៀរព្រោះអាណិតអ្នកកំពុងជួបការលំបាក
តារាចម្រៀងជើងចាស់សម្លេងស្រទន់អ្នកនាង ម៉េង កែវពេជ្ជតា ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបការលំបាកដោយសារបញ្ហាជំងឺកូវីដ -១៩រីករាលដាលនោះ នាងក៏បានធ្វើការបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ។

ជាមួយគ្នាដែលប្រទេសកម្ពុជាកំពុងប្រឈមបញ្ហាជំងឺដ៏កាចសាហាវមួយនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនជួបការលំបាកសម្រាប់ជីវភាពប្រចាំថ្ងៃនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានអំពាវនាវនិងស្នើសុំអ្នកដែលចូលចិត្តបង្ហោះបង្អួតអាហារឆ្ងាញ់ឲ្យបញ្ឈប់ផងដែរ ពិសេសតារា តារាដែលមានជីវភាពហាយសូរតែម្តង។
អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា សូមតារា តារាហាយសូរទាំងឡាយ ល្មមបញ្ឈប់ការបង្ហោះរូបភាព និងសម្តីបង្ហាញពីម្ហូបអាហារBrand សម្បូរហូរហៀរទៀតទៅ អាណិតគ្នាអ្នកអត់អីហូបផង កុំខ្លាចគេមិនដឹងថាខ្លួនអ្នកមាននោះ។

តារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានអំពាវនាវដែរថា សូមបងប្អូនចូលរួមការពារ និងកម្ចាត់មេរោគកូវីដ-១៩កុំឲ្យបន្តមានលើផែនដីរបស់យើងទៀតឡើយ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារព្រមទាំងចូលរួមទទួលការវ៉ាក់សាំងទាំងអស់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក