ជីវិតកម្សាន្ដ
តារាកំប្លែង សំ ប៉ូលីដា កំពុងដេកឱបជំងឺច្រើនមុខ
តារាចម្រៀង និងកំប្លែងអ្នកនាង សំ ប៉ូលីដា អំឡុងពេលមួយរយៈចុងក្រោយនេះ នាងបានបាត់មុខស្ទើរតែទាំងស្រុងពីអាជីពសិល្ប: ខណ:កន្លងមកមានដំណឹងនៃការធ្លាក់ខ្លួនឈឺ និងជួបការលំបាកផងដែរ។
ការបាត់វត្តមានរបស់ សំ ប៉ូលីដា ពីវិស័យសិល្ប:សឹងតែធ្វើឲ្យមហាជនភ្លេចមុខនាងទៅហើយដោយហេតុថា ស្មានតែនាងឈប់ពីអាជីពសិល្ប:ហើយស្រវ៉ាមុខជំនួញថ្មី ប៉ុន្តែផ្ទុយពីនេះក៏ស្រាប់តែប្រភពទម្លាយថា សំ ប៉ូលីដា បច្ចុប្បន្នកំពុងកើតមានជំងឺថ្មីមួយទៀត គឺបញ្ហាបេះដូង។

បើតាមការឲ្យដឹងពីលោក ហេង ឡុង បានបញ្ជាក់ថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមកាលពីថ្ងៃទី២០ ខែមេសា នេះ បានឧបត្ថម្ភថវិកា”មូលនិធិសិល្បករចាស់ជរា”ថ្លៃថ្នាំពេទ្យ និងអង្ករ២៥គីឡូ,មី១កេស ,ត្រីខ១យួរ(ជាថវិកា)ជូនតារាកំប្លែងអ្នកនាង សំ ប៉ូលីដា ដែលមានជំងឺបេះដូង ។
សូមជម្រាបដែរថា កន្លងមកក៏ធ្លាប់មានការលើកឡើងថា តារាស្រី សំ ប៉ូលីដា សព្វថ្ងៃកំពុងមានសភាពទ្រុឌទ្រោមដោយធ្លាក់ខ្លួនឈឺមានជំងឺប្រចាំកាយគឺទឹកនោមផ្អែមនិងក្រពះធ្ងន់ធ្ងរផងដែរ ខណ:ពេលនេះក៏មានជំងឺបេះដូងផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល