ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ទម្លាយរូបថតអនុស្សាវរីយ៍ឪពុកទសវត្សរ៍៦០ ធ្វើឲ្យមហាជនចាំមិនភ្លេច
មហាជនដែលនិយមគាំទ្រនិងស្តាប់ចម្រៀងសម័យពីដើម ច្បាស់ជាបានដឹងនឹងស្គាល់ហើយថា លោក សុះ ម៉ាច គឺជាកូនប្រុសបង្កើតលោក សុះ ម៉ាត់ តារាចម្រៀងល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០។
ទោះបីជាលោកបានឃ្លាតឆ្ងាយពីលោកឪពុក(លោក សុះ ម៉ាត់ ដែលស្លាប់)យ៉ាងណាក្តីតែជារឿយៗលោក សុះ ម៉ាច តែងតែបង្ហាញនូវស្នាដៃនឹងរម្លឹកនូវប្រវត្តិភ្ជាប់ជាមួយរូបភាពអនុស្សាវរីយរបស់ឪពុកជាបន្តបន្ទាប់ ដោយសម្តែងក្តីអាល័យជាពន់ពេក។


ជាក់ស្តែងថ្មីៗនេះលោក សុះ ម៉ាច បានគាស់កកាយទម្លាយរូបភាពអនុស្សាវរីយ៍ចំនួន២សន្លឹករបស់ឪពុកអំឡុងទសវត្សរ៍៦០និងរូបថតលោកនាអំឡុងទសវត្ស៩០ ដើម្បីឲ្យមហាជនបានឃើញនិងជាការរម្លឹកចំពោះលោកឪពុក ដែលបានចែកឋានយូរឆ្នាំណាស់ទៅហើយផងដែរ។ លោក សុះ ម៉ាច បានបង្ហោះភ្ជាប់ខ្លឹមសារថា រូបថតលោកពុកទសវត្សរ៍៦០ មិនដឹងទីតាំងតែនៅខាងរាជធានី(មិនច្បាស់)។ ឯខ្ញុំដើមទសវត្សរ៍៩០ត្រើយម្ខាងរាជធានីនៅមុខព្រះបរមរាជវាំងចៃដន្យមែន។នឹកលោកពុកបានត្រឹមតែមើលរូបថតនិងស្តាប់ចម្រៀងរបស់លោកប៉ុណ្ណោះ។


សូមបញ្ជាក់ថា លោក សុះ ម៉ាច កើតនៅឆ្នាំ១៩៧២ នៅសង្កាត់លេខ៧ (តំបន់ជ្រោយចង្វា)លោកជាកូនលោក សុះ ម៉ាត់ ម្ចាស់បទ «ផ្ញើកងចងដៃ»ជាបទចម្រៀងដ៏ល្បីនាទសវត្សរ៍ឆ្នាំ៦០-៧០)។លោក សុះ ម៉ាត់ បានទទួលមរណភាពក្នុងរបបប៉ុលពតក្នុងឆ្នាំ ១៩៧៧ នៅស្រុកបាភ្នំខេត្តព្រៃវែង៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ទេព រិន្ទដារ៉ូ សោកស្តាយខ្លាំង ដែលមិនបានសម្រេចបំណងមួយចុងក្រោយជូនលោក ម៉ៅ អាយុទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ