ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល ពេលឃើញសម្រស់ដើម Miss Grand Cambodia2020 ដូចមនុស្សពីរផ្សេងគ្នា
មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីបែកធ្លាយរូបភាពរបស់Miss Grand កញ្ញា លីវ ជីលី កាលពីមុននិងពេលបច្ចុប្បន្នប្រៀបដូចមនុស្សពីរនាក់ផ្សេងគ្នា។
តាមរយ:រូបភាពសម្រស់ដើមរបស់ លីវ ជីលី ដែលត្រូវបានបែកធ្លាយ និងមានការចែករំលែកបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេមើលឃើញថា មុខមាត់ពិតរបស់Miss Grand Camb odia2020កញ្ញា លីវ ជីលី កាលពីមុននិងឥឡូវ មានការប្រែប្រួលខ្លាំងណាស់។

ក្នុងនោះដែរក៏មានការលើកឡើងថា ហេតុផលដែលធ្វើឲ្យសម្រស់ លីវ ជីលី ស្រស់ស្អាតជាងមុននោះ ដោយសារនាងបានចំណាយលុយខ្ទង់រាប់ពាន់ដុល្លារ ដើម្បីកែកុនរូបសម្ផស្សខុសប្លែកពីមុនដែលធ្វើឲ្យទស្សនិកជនចំណាំនាងស្ទើរតែមិនបាន ។
បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាពប្រៀបធៀបនោះបានលើកឡើងថា «មើលគេផងមិនមែនលំៗទេ៣៦០ដឺក្រេ Miss Grand International Cambodia2020»។ ឆ្លើយតបនឹងការលើកឡើងនេះ លីវ ជីលីបាននិយាយខ្លីថា អូនប្រហើយ។

ជាការកត់សម្គាល់សម្រស់តារាស្រីៗក្នុងស្រុកខ្មែរមានចំនួនច្រើនបានធ្វើការកែច្នៃសម្រស់ដោយធ្វើការវះកាត់កែខៃត្រង់ទម្រង់មុខមាត់ ឬពង្រីកដើមទ្រូងជាដើម ដើម្បីធ្វើឲ្យរូបសម្ផស្សរបស់ពួកគេមានសម្រស់ស្រស់កាន់តែទាក់ទាញការចាប់អារម្មណ៍ ថែមមួយកម្រិតទៀត៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក