Connect with us

ជីវិតកម្សាន្ដ

រន្ធត់​ចិត្ត​ណាស់! តារា​កំប្លែង​ល្បី​ឈ្មោះ​ថៃ Khum Chauncheun កំពុង​រលាក​សួត​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឆ្លង​កូវីដ

បានផុស

នៅ

កាលពីយប់ថ្ងៃទី២២ មេសា កន្លងទៅនេះ កូនស្រីរបស់តារាសម្ដែងលោក Khum Chauncheun បានចេញមុខ និយាយ​ពី​ស្ថា​ន​ភា​ព​​រ​​ប​ស់​ឪពុកក្រោយឆ្លងជំងឺកូវីដ-១៩ ថា ពេលនេះលោកកំពុងតែមានស្ថានភាធ្ងន់ធ្ងរគួរឲ្យព្រួយបារម្មណ៍ខ្លាំង រហូតត្រូវរុញចូលបន្ទ​ប់​​ស​​ង្រ្គោះ​បន្ទាន់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកូនស្រីរបស់តារាកំប្លែងខាងលើ ជំងឺកូវីដ-១៩ បានកំពុងវាយលុករាងកាយឪពុកនាងយ៉ាងខ្លាំង បណ្ដាលឲ្យសួតរបស់គាត់រ​លា​ក ហើយលោក Khum Chauncheun ក៏មានបញ្ហាខ្សោយតម្រងនោមផងដែរ។ បន្ទាប់ពីបានដឹងពីអាការៈរបស់​តារាកំប្លែង​ខាង​លើ ​តារាថៃជាច្រើនបានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំង និងបាននាំគ្នាចូលរួមលើកទឹកចិត្ត ជូនពរដល់លោក Khum Chaun​c​h​e​​un ​ឆាប់បានជាសះស្បើយឡើងវិញ។ តាមរយៈសារជាច្រើននៅលើបណ្ដាញសង្គម គេឃើញមានត្រួសៗដូចជា Auan rangsit R​a​c​hwinwong Mint Chalida Namtarn Crishorwang Villwannarot Yammatira Siwat Pat Napapa ព្រមទាំង​តារាល្បីៗ​ជាច្រើនរូប​ទៀ​ត​។

គួរបញ្ជាក់ថា តារាកំប្លែងលោក Khum Chauncheun បានឆ្លងកូវីដ-១៩ កាលពីពេលថ្មីកន្លងទៅ ហើយភ្លាមៗលោកក៏ត្រូវបា​ន​ប​ញ្ជូ​ន​​ទៅព្យាបាលនៅមន្ទីពេទ្យ។ ក្រោយមកភរិយារបស់លោកក៏ត្រូវបានរកឃើញបានឆ្លងជំងឺនេះដូចគ្នាដែរ ខណៈ​កូនរបស់តារា​រូប​នេះ​វិញមិនមានវិជ្ជមាននោះទេ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖កាន់​តែ​ផ្ទុះ​ខ្លាំង​ក្នុង​ចង្កោម​សិល្បៈ​ថៃ! តារា​ជើង​ចាស់​លោក Pong Nawat បាន​ឆ្លង​ជំងឺ​កូវីដ១៩

ចុចអាន៖ប្រពន្ធទើបឆ្លងទន្លេថ្មីៗ! ស្រាប់តែពេលនេះស្វាមី Natalie ឆ្លងកូវីដ ក្រោយធ្វើតេស្តលើកទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម