ជីវិតកម្សាន្ដ
សួស វីហ្សា អាចវិលជួបជុំប្តីនិងកូនវិញហើយ បន្ទាប់ពីលទ្ធផលតេស្តចុងក្រោយអវិជ្ជមានកូវីដ
ភ្នំពេញ ៖ តារាចម្រៀង សួស វីហ្សា បន្ទាប់ពីរស់ឆ្ងាយពីគ្រួសារស្វាមីនិងកូនអស់រយៈពេលប្រមាណ២ខែដោយសារជំងឺកូវីដ-១៩នោះពេលនេះនាងបានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញហើយខណៈជំងឺនាងបានជាសះស្បើយ១០០ភាគរយ។

អ្នកនាង សួស វីហ្សាបានបញ្ជាក់ថា ចំពោះលទ្ធផលសំណាកចុងក្រោយរបស់នាងបានដឹងច្បាស់ហើយគឺជា១០០ភាគរយ។ សួស វីហ្សា ថ្លែងថា “ខ្ញុំបានទទួលលទ្ធផលយកសំណាកកូវីដ១៩លើកចុងក្រោយរបស់ខ្ញុំហើយលទ្ធផលគឺ(អវិជ្ជមានNe gative)”។

សួស វីហ្សា បន្តទៀតថា លទ្ធផលនេះបញ្ជាក់ថា នាងបានជាសះស្បើយពីជំងឺCOVID-19មួយរយភាគរយហើយ។ ចាប់ពីថ្ងៃស្អែកទៅនាងអាចប្រើជីវិតរស់នៅជាមួយគ្រួសារបានជួបជុំប្តីប្រពន្ធកូនរបស់ខ្លួនដូចដើមវិញហើយ តែនៅតែគោរពប្រកាន់ខ្ជាប់តាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច(៣កុំ ៣ ការពារ)។

សួស វីហ្សា បន្ថែមទៀតថា នាងពិតជាអរគុណចំពោះបងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលតែងតែលើកទឹកចិត្តគ្រប់ពេលវេលាគ្រប់កាលៈទេសៈ។ ដូច្នេះសូមបងប្អូនចូលរួមការពារនិងប្រុងប្រយ័ត្នទាំងអស់គ្នា៕
ដោយ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ