Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នី​ឡា បង្ហាញ​ជម្រើស​២ ​ប្រសិនបើ​គ្មាន​ពិធី​មង្គលការ

បានផុស

នៅ

​​តារា​កំប្លែង​ស្រី​វ័យក្មេង ​កញ្ញា វ៉ាន់ នី​ឡា បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ថា បើ​ទោះបីជា​ពិធី​មង្គលការ​រវាង​នាង​និង​គូស្នេហ៍​វ័យ​ប្រហែល​គ្នា​ មិន​អាច​ឈាន​ដល់​គោលដៅ​ តាម​ប្រពៃណី​នោះ​ទេ​ គឺ​នាង​គិត​ឃើញ​នូវ​ជម្រើស​ពីរ​រួចជាស្រេច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លើក​ឡើង​របស់​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​ មានការ​ចាប់អារម្មណ៍​សារ​ថ្មី​ ក្រោយពេល​កន្លងមក​នាង ​ធ្លាប់​បាន​ប្រកាស​ម្តង​រួច​មក​ហើយ​នូវ​កា​ររៀប​មង្គលការ​លក្ខ​ណៈ​ខ្នាត​តូច​។ ​ប៉ុន្តែ​កាលនោះ ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​ ក៏​ត្រូវ​បាន​លោក សុវណ្ណ រិទ្ធី ដែល​ត្រូវជា​ឪពុក​ចេញមុខ​បកស្រាយ​ថា ស​ម្តី​កូនស្រី​ដែល​សរសេរ​នោះ​ គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ​។

​ជាថ្មី​ម្តង​ទៀត ​ក៏​ស្រាប់តែ​តារា​កំប្លែង​ស្រី​កញ្ញា វ៉ាន់ នី​ឡា បាន​ថ្លែង​សារ​បង្ហាញ​អំពី​គោលបំណង​របស់​ខ្លួន​ចំនួន​ពីរ​ចំណុច​ដូច្នេះ​ថា​ ប្រសិនជា​នាង​មិនបាន​រៀប​មង្គលការ​ទេ​ ខ្លួន​មាន​ជម្រើស​ពីរ​រួចជាស្រេច​ គឺ​១. ធ្វើ​ពិធី​សែនព្រេន​បែប​ប្រពៃណី និង​២. រៀបចំ​ចុះ​អេ​តា​ស៊ីវិល​ស្របច្បាប់​។​ថ្វីត្បិតតែ​កញ្ញា វ៉ាន់ នី​ឡា បាន​ថ្លែង​បែបនេះ​ក្តី​ តែ​ទស្សនិកជន​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ស​ម្តី​របស់​នាង​នេះ​ ជាការ​ពិត​ឬ​យ៉ាងណា​នៅឡើយ​ទេ​។

​គេ​ចាំ​បាន​ថា បើ​តាម​គម្រោង​ដែល​គ្រោងទុក​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា នឹង​ត្រូវ​ដឹក​ដៃគូ​ស្នេហ៍​បណ្ដូលចិត្ត​រៀបចំ​ពិធីមង្គលការ ​តាម​ប្រពៃណី​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០​។​ ប៉ុន្តែ​ក្រោយមក​ ក៏​ត្រូវ​បាន​សាមីខ្លួន​និង​ក្រុម​គ្រួសារ​ បាន​ប្រកាស​លើក​ពន្យារពេល​ទៅវិញ​ ដោយសារតែ​មមាញឹក​ជាមួយ​ការងារ​និង​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ ទើប​ត្រូវ​បាន​ផ្អាក​ជាបន្ទាន់​ខណៈ​ពិធី​មង្គល​ការ​នេះ ​ត្រូវ​លើក​មក​អំឡុង​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ ​តែ​ជា​រឿង​ចៃដន្យ​ពេលនេះ​ ក៏​កើតមាន​ជំងឺ​នេះ​ជាថ្មី​ឡើងវិញ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ធ្លាយ​កាន់​តែ​ច្បាស់​មុខមាត់​ពិត​នារី​គូស្នេហ៍ ខេ​ម ដែលជា​អាណិកជន​ខ្មែរ​នៅ​បារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម