ជីវិតកម្សាន្ដ
ស្លុតចិត្ត! អ្នកនាង ស៊ិន ឧត្តមផល្លា ទើបហ៊ានទម្លាយការពិតឈឺមហារីកដំណាក់កាលចុងក្រោយ
ភ្នំពេញ៖ កន្លងមកពុំធ្លាប់មានមហាជន ឬអ្នកគាំទ្រណាម្នាក់បានដឹងទេថា តារាចម្រៀងស្រីចេះទាំងភាសាខ្មែរ ចិន និងអង់គ្លេស អ្នកនាង ស៊ិន ឧត្តមផល្លា បច្ចុប្បន្នកំពុងរស់ជាមួយជំងឺដ៏កាចសាហាវឡើយ។ ប៉ុន្តែទើបថ្មីៗនេះនាងដាច់ចិត្តហ៊ានទម្លាយការពិតឱ្យមហាជនបានដឹងគ្រប់គ្នា។
តារាចម្រៀងមេម៉ាយកូនបី ស៊ិន ឧត្តមផល្លា បានស្រាយចម្ងល់ប្រាប់ការពិតឱ្យអ្នកគាំទ្របានដឹងថា កន្លងមកនាងតែងតែព្យាយាមលាក់បាំងការពិតចំពោះរឿងនេះ តែឥឡូវនាងក៏បានសម្រេចចិត្តច្បាស់ថា ត្រូវតែបង្ហាញនូវការពិតដើម្បីឱ្យគ្រប់បានដឹងហើយឈប់ឆ្ងល់ទៀត។
អ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ថា៖ “បងប្អូនតែងតែសួរខ្ញុំថា តើខ្ញុំកើតអី្វមែនទេ? ឥឡូវនេះខ្ញុំសម្រេចថាបង្ហាញការពិតហើយ គឺខ្ញុំកំពុងតែរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយក្នុងចិត្តខ្ញុំ គ្រាន់តែចង់ឃើញកូនៗខ្ញុំមានប្តីមានប្រពន្ធ រួចហើយចាំយកខ្ញុំទៅពេលណាក៏បានដែរ”។
ដោយឡែកបើតាមប្រភពពីអ្នកសិល្ប:ដែលជិតដិតនាងក៏បានបង្ហើបថា ការពិតស្រ្តីម្នាក់នេះបានតស៊ូរស់នៅជាមួយនឹងជំងឺដ៏កាចសាហាវនេះយូរមកហើ យ (មហារីកកូនកណ្តុរ តំណាក់កាលចុងក្រោយ) ដោយសារតែនាងមិនចង់ចាកចោលកូនៗជាទីស្រឡាញ់ និងឪពុកម្តាយទើបនាងខំប្រឹងតស៊ូរហូតមក៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?