ជីវិតកម្សាន្ដ
មាស សុខសោភា ធ្លាយដំណឹងត្រៀមចូលហង្សមាសឆាប់ៗនេះ ខណៈបច្ចុប្បន្នកំពុងចរចាកញ្ចប់ថវិកា
ភ្នំពេញ ៖ ជាថ្មីម្តងទៀត អតីតតារាចម្រៀងរបស់ផលិតកម្មថោនសម្លេងស្រទន់អ្នកនាង មាស សុខសោភា ថ្មីៗនេះត្រូវបានប្រភពបង្ហើបឲ្យដឹងថា អំឡុងពេលឆាប់ៗខាងមុខនេះនាងអាចនឹងក្លាយជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សមាស ខណៈដែលកន្លងមកធ្លាប់លេចឮម្តងរួចមកហើយថាការចាកចេញពីថោកដោយសារតារាស្រីរូបនេះ មានជម្រើសផ្ទាល់ខ្លួន។
គេនៅចាំបានថា ក្រោយពេលដែល មាស សុខសោភា បានឈានជើងចាកចេញពីទ្រនំចាស់ ភ្លាមៗនោះក៏មានព័ត៌មានលេចឮអំពីការហក់ចូលផលិតកម្មហង្សមាសប៉ុន្តែជាចម្លើយត្រូវបានសាមីខ្លួនចេញមុខបដិសេធរាល់ការសួរនាំរបស់អ្នកសារព័ត៌មាន។ មិនខុសគ្នានេះប៉ុន្មានទេបន្ទាប់ពីស្ងប់ស្ងាត់ព័ត៌មាននេះមួយរយៈខ្លីក៏មានដំណឹងថ្មីទៀតថា មាស សុខសោភា អាចនឹងចរចាកុងត្រាចូលផលិតកម្មGalaxy តែដំណឹងនេះក៏ត្រូវបាននាងច្រានចោលផងដែរ។
ស្របពេលដែលដំណឹងខាងលើនេះ ហាក់មានការស្ងប់ស្ងាត់មួយសន្ទុះមកហើយនោះថ្មីៗនេះមានប្រភពជិតដិតជាមួយតារាស្រី មាស សុខសោភា បានបង្ហើបថាក្រោយពេលដែល មាស សុខសោភាចរចាត្រូវគ្នានូវកញ្ចប់ថវិកាជាមួយភាគីហង្សមាសនាងអាចនឹងក្លាយជាតារាចម្រៀងផ្លូវការរបស់ផលិតកម្មមួយនេះ នាពេលឆាប់ៗខាងមុខ។
ប្រភពបាននិយាយទៀតថា បើតាមការដឹង មាស សុខសោភា និងហង្សមាសអាចនឹងត្រូវគ្នាហើយព្រោះឮថា មានដំណឹងល្អ មាស សុខសោភា កំពុងតែត្រៀមខ្លួនរួចជាស្រេច។
ជុំវិញព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គេហទំព័រកម្ពុជាថ្មីមិនទាន់អាចទំនាក់ទំនងដើម្បីស្វែងរកបកសួរនាំបន្ថែមពីតារាចម្រៀងស្រី មាស សុខសោភា បាននៅឡើយទេខណៈភាគីហង្សមាសក៏មិនអាចស្វែងរកការបកស្រាយបានឡើយ។ដូច្នេះមហាជនមានតែរង់ចាំអ៊ុតមើលលទ្ធផលទាំងអស់គ្នានៅពេលក្រោយ។
គួររម្លឹកដែរថា តារាចម្រៀងអ្នកនាង មាស សុខសោភា កាលពីគ្រាកន្លងមកធ្លាប់ថ្លែងប្រាប់ឲ្យដឹងថាក្រោយពេលចាកចេញពីផលិតកម្មថោននាងពុំមានចេតនាហក់ចូលផលិតកម្មណាមួយនោះទេពោលគឺនាងបានផលិតបទចម្រៀងធ្វើការបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូនិងផលិតកម្មថ្មីរបស់ខ្លួន ដែលទទួលបានការសហការគ្នាពីដៃគូម្នាក់ទៀត៕
ដោយ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច