ជីវិតកម្សាន្ដ
ដំណឹងល្អសម្រាប់អ្នកគាំទ្រ Mobile Legends: Bang Bang នៅកម្ពុជាដោយព្រឹត្តិការណ៍ MLBB 515 eParty នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ
Montoon ដែលជាក្រុមហ៊ុនផលិតវីដេអូហ្គេម Mobile Legends: Bang Bang ដ៏ពេញនិយមបំផុត កំពុងរៀបចំគម្រោងសម្រាប់ខួបលើកទី៣នៃព្រឹត្តិការណ៍ MLBB 515 eParty ហើយនឹងអញ្ជើញអ្នកលេងហ្គេម (Gamers) ទាំងអស់នៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ឲ្យចូលរួម ព្រឹត្តិការណ៍តាមអនឡាញនេះ ។

ក្រោមស្លាក “Together We Achieve More” ព្រឹត្តិការណ៍ MLBB 515 eParty នឹងជំរុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍ការបិទខ្ទប់ និងបម្រាមគោចរ ទូទាំងប្រទេសកម្ពុជាក៏ដោយ។

ជាមួយនិងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប និងការសប្បាយរីករាយចម្រុះអំឡុងពេលនៃគ្រាលំបាកនេះ។
ក្នុងយុទ្ធនាការ MLBB 515 ឆ្នាំនេះនឹងមានការដាក់បង្ហាញក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើមដោយមានតួអង្គ សំខាន់ៗចំនួន ៣ នាក់របស់ Mobile Legends: Bang Bang រួមមាន លោក Chou កញ្ញា Selena និងលោក Brody។ ជាមួយតួអង្គថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍ទាំងអស់នេះនឹងនាំមកនូវភាពរំភើប និងអង្រួនដួងចិត្តអ្នក គាំទ្រក្នុងព្រឹត្តិការណ៍ 515។
ក្នុងតួនាទីនៃក្រុមតួអង្គថ្មីៗ ទាំងអស់នេះ តួអង្គ Chou នឹងដឹកនាំក្រុម S.T.U.N. ដែលមានសមាជិកបីនាក់ នឹងជាតារារ៉េប អ្នករាំ និងអ្នកជិះបន្ទះក្តាររអិល ដោយគាត់នឹងចេញ Music Video ជាលក្ខណៈអន្តរជាតិ នៅថ្ងៃទី ៨ ឧសភា។ លក្ខណៈវីដេអូផ្សេងៗគ្នានឹងត្រូវបានដាក់បង្ហាញទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលសិល្បករឈានមុខគេមួយចំនួនរបស់យើង នឹងដើរតួជាតួអង្គ លោក Chou កញ្ញា Selena និងលោក Brody នៅក្នុង Music Video ពិសេសជាភាសាខ្មែរ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែឧសភា។
Music Video របស់គាត់នឹងជំរុញទឹកចិត្តអ្នកគាំទ្រ MLBB នៅក្នុងតំបន់ជាមួយនឹងផ្នត់គំនិត “Together We Achieve More”។
ក្រុមហ៊ុន Montoon មិនទាន់បង្ហើបឲ្យដឹងថាតារាកម្ពុជាទាំង ៣ រូប នោះជានរណាទេ ប៉ុន្តែក្រុមហ៊ុន បានឲ្យដឹងថាអ្នកគាំទ្រទាំងអស់ធានាថា នឹងរំភើបពីការចូលរួម របស់តួអង្គទាំងអស់នោះ ដែលនឹងធ្វើឲ្យ ព្រឹត្តិការណ៍ MLBB 515 កាន់តែក៏ក្រើកបំផុង។
តារាសម្ដែងពី MV ក៏នឹងចាប់ដៃគូជាមួយកីឡាករ MLBB កំពូលៗ របស់កម្ពុជាផងដែរ ដើម្បីសហការគ្នា ក្នុងកម្មវិធីប្រកួត Fun Match នាចុងឆ្នាំនេះ ដោយនឹងធ្វើការផ្ទាល់ ដោយពួកគេអាចសាកល្បងជំនាញលេង របស់ពួកគេទល់និងជើងខ្លាំងដ៏ទៃទៀត។

លោកស្រី Lillian Gao មកពីក្រុមហ៊ុន Montoon បានឲ្យដឹងថា “យើងដឹងថាអ្នកគាំទ្រ និងអ្នកលេង ហ្គេម MLBB របស់យើងនៅកម្ពុជាកំពុងឆ្លងកាត់បញ្ហាលំបាកឥឡូវនេះ ដូច្នេះយើងសង្ឃឹមថាព្រឹត្តិការណ៍ MLBB 515 eParty នេះអាចនាំមកនូវភាពសប្បាយរីករាយ និងទំនាក់ទំនងដែលកំពុងត្រូវការបំផុត ជាមួយ មិត្តភក្តិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងតំបន់ នៅពេលដែលយុទ្ធនាការនេះចាប់ផ្ដើមឡើង”។
លោកស្រី Lillian Gao បានឲ្យដឹងទៀតថា “ខ្ញុំគិតថាអ្នកគាំទ្រ និងអ្នកលេងហ្គេម MLBB របស់យើង នឹងពេញចិត្តតួអង្គថ្មី និង MV ដែលកំពុងត្រូវបានផលិតឥឡូវនេះ ដោយកំពូលតារាកម្ពុជា ៣ រូប ដែលធ្វើឲ្យ វីរបុរស S.T.U.N. លោក Chou កញ្ញា Selena និង លោក Brody កាន់តែរស់រវើក។ សូមរង់ចាំមើល និងស្វែងយល់បន្ថែម”។
អ្នកគាំទ្រទាំងអស់ នឹងមិនចង់ខកខានអត្ថប្រយោជន៍ពីការចូលរួមនៃព្រឹត្តិការណ៍ 515 ពិសេសនេះឡើយ និងកាលបរិច្ឆេទមានដូចនៅខាងក្រោម៖
ទី១, ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៦ ខែឧសភា ពីធីចាប់រង្វាន់ 515។
ទី២, ថ្ងៃទី១៥ ខែឧសភា វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។
ប្រសិនបើអ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបានសមិទ្ធផល 515 ពិសេស
ទី១, ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែឧសភា អ្នកលេងទាំងអស់នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់៣ ប្រកួត។
ទី២, ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែ ឧសភា Login ដើម្បីជ្រើសរើសតួអង្គ។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB នៅកម្ពុជា។ អ្វីដែលប្រាកដនោះ គឺថាព្រឹត្តិការណ៍ MLBB 515 ឆ្នាំនេះនឹងនាំមកនូវភាពសប្បាយរីករាយ និងភាពរំភើបដល់អ្នកគាំទ្រទូទាំងពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ