ជីវិតកម្សាន្ដ
សូ ដានីតា រំភើបហូរទឹកភ្នែកក្រោយឃើញអ្នកជំងឺកូវីដនៅកោះពេជ្រជាង៨០០នាក់ជាសះស្បើយ
តារាសម្តែងស្រី សូ ដានីតា បានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីមានការប្រកាសមានអ្នកជំងឺកូវីដ-១៩ប្រមាណជាង៨០០នាក់ ដែលបានទៅព្យាបាលនៅកោះពេជ្របានជាសះស្បើយព្រមគ្នា។
ឃើញព័ត៌មានដ៏រំភើបនេះ តារាស្រីអ្នកនាង សូ ដានីតា បានរៀបរាប់ដោយសម្តែងអារម្មណ៍រំភើបថា រំភើបត្រេកអរណាស់ មើលឃើញវីដេអូនៃសកម្មភាពពួកគាត់ស្ទើរស្រក់ទឹកភ្នែកជំនួស ជាហើយបងប្អូន៨៣៤នាក់ក្នុងយប់នេះ។

មិនខុសគ្នាពីតារាសម្តែង សូ ដានីតា ទេភ្លាមៗនៃដំណឹងនេះ គេឃើញមានមហាជនជាច្រើនក៏បានបង្ហាញអារម្មណ៍ចូលរួមអបអរនិងថ្លែងការអរគុណចំ ពោះក្រុមគ្រូពេទ្យខ្មែរទាំងអស់ផងដែរ។
សូមជម្រាបថា លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម TYDA បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅកោះពេជ្រចំនួន៨៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញកាលពីយប់ថ្ងៃទី ២៧ ខែមេសាបន្ទាប់ពីជាសះស្បើយជំងឺកូវីដ-១៩តែក៏បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះរៀងៗខ្លួនដើម្បីតាមដានសុខភាពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ