ជីវិតកម្សាន្ដ
សុខៗ G-Devith ប្រកាសបិទឆាណែល Youtube នៅខែឧសភានេះ
ភ្នំពេញ៖ តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីដ ហៅ G-Devith ថ្មីៗនេះស្រាប់តែប្រកាសយ៉ាងភ្ញាក់ផ្អើលថា លោកនឹងសម្រេចបិទជាផ្លូវការនូវឆាណែល Youtube របស់ខ្លួននៅដើមខែឧសភា ឆ្នាំ២០២១នេះ។

ការប្រកាសរបស់ G-Devith នេះបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនភ្ញាក់ផ្អើល ហើយមានចម្ងល់គ្រប់គ្នាចំពោះការសម្រេចចិត្តបិទពី G-Devith បែបនេះ។ ប៉ុន្តែយ៉ាងណាមិញមិនទាន់មានការបញ្ជាក់ច្បាស់ពីសាមីខ្លួននៅឡើយទេ។
លោក G-Devith បានបញ្ជាក់នៅលើផេករបស់ខ្លួនថា សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ថ្ងៃទី០១ ខែឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍មុនពេលវាត្រូវបានលុប។

លោកបន្តទៀតថា៖ “ដោយការគិតរយៈពេលជាយូរមកហើយ ខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹងបិទ channel នេះជាផ្លូវការនៅថ្ងៃទី០១ ខែ ឧសភា”។
ជុំវិញការប្រកាសបិទរបស់ G-Devith ខាងលើនេះមិនទាន់មានការបញ្ជាក់ច្បាស់ពីមូលហេតុទេ ខណ:មានប្រភពខ្លះសង្ស័យថា G-Devith ត្រៀមបើកមុខរបរថ្មី៕
អត្ថបទ៖ ចាន់រ៉ា



-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល