Connect with us

ជីវិតកម្សាន្ដ

ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅតែ​បារម្ភ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​

បានផុស

នៅ

ពិធី​ការិនី​រូប​ស្រស់ ​ហ៊ិ​ន ច័ន្ទនី​រ័ត្ន នៅតែ​បង្ហា​ញ​ក្តី​ព្រួយបារម្ភ​ បើទោះបីជា​មានការ​សម្រេច​បញ្ច​ប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៦ ខែឧសភា ​ខណ​:​តំបន់​ប្រឈម​ខ្លាំង​មួយចំនួន​អាច​នៅ​បន្ត​បិទ​ខ្ទប់​។​

ការបង្ហាញ​ក្តីបារម្ភ​របស់​ពិធី​ការិនី​ស្រី​កញ្ញា ហ៊ិ​ន ច័ន្ទ​នី​រ័ត្ន នេះ​ដោយ​សង្កេតឃើញថា​ ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បច្ចុប្បន្ន​នៅតែមាន​ចំនួន​ច្រើន​ដោយ​មិនទាន់មាន​ភាព​ធូរស្រាល​ ឬ​ថមថយ​វិញ​ឡើយ​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ បានលើកឡើង​ខ្លឹមសារ​ខ្លី​របស់​ខ្លួន​ថា​ ឆ្លង​ច្រើន​អញ្ចឹង​បើក​វិញ​ក៏​មិន​ហ៊ាន​ទៅ ក្រៅ​ដែរ ​ខ្លាច​ណាស់​។ ​តាមរយ​:​នេះដែរ​ក៏មាន​ការលើកឡើង​ និង​អំពាវនាវ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ហើយ​អនុវត្ត​តាម​ការណែនាំ ៣​កុំ ៣​ការពារ​ផងដែរ ​ខ្លះ​ទៀយ​និយាយថា​ ដំ​ណា​ក់កាល​នេះ​មានតែ​នៅ​ផ្ទះ​ទេ​ទើប​ឈ្នះ​កូ​វីដ​ចង្រៃ​។​

សូមបញ្ជាក់ថា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០២១​បានស​ម្រេច​បិទ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​ ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៦​ ខែឧសភា​ ប៉ុន្តែ​តំបន់​ប្រឈម​ខ្លាំង​មួយចំនួន​អាច​នៅ​បន្ត​បិទ​ខ្ទប់​។​

ការសម្រេច​បិទ​បញ្ចប់​ការបិទ​ខ្ទប់ (Lockdown) នេះ​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទូទៅ​អាច​ចេញចូល -​ឆ្លងកាត់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​បាន ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​អនុញ្ញាត​បន្ត​ឱ្យ​អនុវត្ត​វិធានការ​ដដែល​ចំពោះ​តំបន់​ទាំង​៣​ ជា​ពិសេស តំបន់​លឿងទុំ និង​តំបន់​ក្រហម​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ​​ បណ្តាល​ឲ្យ​ស្លាប់ ៨នាក់និងរបួស១១នាក់នៅ​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម