បន្ទាប់​ពី​ការ​ស្លាប់​លោក នី សា​លឿន កវីនិពន្ធ​បទ ស្នេហ៍​ក្នុង​សុបិន ទម្លាយ​ពាក្យ​ប៉ុន្មាន​ឃ្លា – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

បន្ទាប់​ពី​ការ​ស្លាប់​លោក នី សា​លឿន កវីនិពន្ធ​បទ ស្នេហ៍​ក្នុង​សុបិន ទម្លាយ​ពាក្យ​ប៉ុន្មាន​ឃ្លា

Published

on

ភ្នំពេញ​ ៖​ មរណភាព​របស់​តារាចម្រៀង​ជើងចាស់​មានឈ្មោះ​ល្បីល្បាញ​តាមរយៈ​បទ​ស្នេហ៍​ក្នុង​សុបិន និង​បទ ដងស្ទឹង​ឡូ​វែ​ល លោក នី សា​លឿន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រន្ធត់ចិត្ត​ខ្លាំង​ចំពោះ​មជ្ឈដ្ឋាន​មហាជន​អ្នកគាំទ្រ​នោះ​ទេ​ គឺ​ថែមទាំង​ធ្វើ​ឲ្យ​សិល្បករ​-​សិល្បការិនី​គ្រប់​ជំនាន់​បាន​បង្ហាញ​ការ​សោកស្តាយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ស្ទើរ​គ្រប់គ្នា​។

តារាចម្រៀង​ជើងចាស់​លោក នី សា​លឿន បានទទួល​មរណភាព​យ៉ាង​សោកស្តាយ​កាលពី​ថ្ងៃទី​០៩​ខែវិច្ឆិកា ឆ្នាំ​២០២០​ក្នុង​វ័យ​៥៤​ឆ្នាំ ​ដោយ​រោគាពាធ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​ការ​ស្លាប់​របស់លោក នី សា​លឿន បាន​រយៈពេល​៣​ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​មុននេះ​គេ​សង្កេតឃើញ​កវីនិពន្ធ​ល្បីឈ្មោះ​លោក នាង សាវុន ក៏បាន​សម្តែង​ក្តី​រន្ធត់​ចិត្តខ្លាំង​ក្រោយពេល​ទទួលដំណឹង​នៃ​ការស្លាប់​នេះ​។

ជា​មួយ​គ្នា​នេះ​ដែរ​ កវីនិពន្ធ នាង សាវុន បាន​ថ្លែង​រៀបរាប់​សារ​បង្ហាញ​ការ​សោកស្តាយ​នូវ​ពាក្យពេចន៍​ប៉ុន្មាន​ឃ្លា​ដូច្នេះ​ថា ​នាង សាវុន ជា​អ្នកនិពន្ធ​ទំនុកច្រៀង​បទ​ស្នេហ៍​ក្នុង​សុបិន ,​មន្ត​ស្នេហ៍​បុប្ផា​ស្តុក​តុ​ន និង​បទ ដងស្ទឹង​ឡូ​វែ​ល ទោះបីជា​ពួក​យើង​ជួបគ្នា​បានតែ​ម្តង​ក៏ដោយ ក៏​ខ្ញុំ​នៅ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ដែល​បាន​បាត់បង់​អ្នកចម្រៀង​ដែលមាន​សម្លេង​ដ៏​ពិ​រោះ​ម្នាក់នេះ​។

តាមរយៈ​ខ្លឹមសារ​ដដែល​នេះ​លោក នាង សាវុន ក៏បាន​លើកឡើង​ទៀត​ដែរ​ថា​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ប្អូន​ទៅកាន់​សុគតិភព​។​ ទន្ទឹមគ្នា​នៃ​ការ​ទទួល​ដំណឹង​នៃ​ការទទួល​មរណភាព​រប​ស់លោក នី សា​លឿន នេះដែរ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​ ក៏បាន​ចេញ​លិខិត​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​ ចំពោះ​ការបាត់បង់​វិរះ​សិល្បករ​ខ្មែរ​ ដែល​មាន​ទេពកោសល្យ​រូបនេះ​ផងដែរ​៕
ដោយ ៖ ចាន់​រ៉ា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ5 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ7 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ7 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ8 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម