Connect with us

ជីវិតកម្សាន្ដ

ស្រណោះ​ណាស់ ! ភរិយា​នាយ ស្មាញ គេង​ឱប​រូបថត​រម្លឹក​ដល់​ស្នាមញញឹម​ស្វាមី​ទាំង​ទឹកភ្នែក​រលេងរលោង

បានផុស

នៅ

ភ្នំពេញ​ ៖​ គិត​រហូត​មក​ទល់​ពេល​នេះ​ តារាចម្រៀង​ជើងចាស់​មានឈ្មោះ​ល្បីល្បាញ​ជំនាន់​នាយ កុយ ,​នាយ ក្រឹម គឺ​នាយ ស្មាញ បាន​ទទួល​មរណភាព​មាន​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​នៅលើ​ដងផ្លូវ​៦០​ម៉ែត្រ​រាជធានី​ភ្នំពេញ​។ ដំណឹង​មរណភាព​របស់​នាយ ស្មាញ កាលនោះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​រន្ធត់​ចិត្តខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈាន​ចូល​ជិត​ដល់​ថ្ងៃ​គម្រប់​ខួប​១​មួយឆ្នាំ​នៃ​ការបាត់បង់​ស្វាមីភរិយា​របស់​នាយ​ស្មាញ បាន​ថ្លែងប្រាប់​ទាំង​អារម្មណ៍​ក្តុកក្តួល​ដោយ​ក្តី​នឹក​ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក​ព្រោះ​អ្នកស្រី​មិន​នឹកស្មានថា​ស្វាមី​(​នាយ ស្មាញ )​ត្រូវស្លាប់​លឿន​យ៉ាង​បែប​នេះឡើយ​។ ​ភរិយា​នាយ ស្មាញ បាន​ថ្លែង​ទាំង​អារម្មណ៍​ស្រងូតស្រងាត់​រម្លឹក​ដល់​ស្វាមី​ថា​ ស្នាមញញឹម​គាត់​គួរ​ឲ្យ​នឹក​ណាស់​មិន​ស្អាត​ទេ​តែ​ជីវិត​ប្ដី​ប្រពន្ធ​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន។

អ្នកស្រី​បាន​បន្ត​ថា​ មកដល់​ថ្ងៃនេះ​ទោះបី​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ខ្ញុំ​នៅតែ​នឹក​រហូត​ដែរ គ្មាន​អ្នកណា​មក​ជំនួស​គាត់​បាន​ឡើយ ដើរ​ដល់​ផ្លូវបែក​ដូច​រឿង​បដាចា​អញ្ចឹង​ស្លាប់​ក៏​មិន​កើត​រស់​ទាំង​វេទនា​សព្វថ្ងៃ​ទោះបី​ដួល​រាប់​រយ​ដង​ក៏​ខំប្រឹង ខ្ញុំ​ត្រូវធ្វើ​ឲ្យ​បាន​។ ​អរគុណ​ពុក​ម៉ែ​បងប្អូន​ណាស់​ឥឡូវ​គាត់​លា​យើង​រហូត​ហើយ​ឃើញតែ​រូបថត​ចំណែក​រូប​កាយ​ប្រហែល​គាត់​ទៅ​ចាប់ជាតិ​ហើយ​មើលទៅ​។

បន្ថែម​ពី​នេះ​ភរិយា​យ​នាយ ស្មាញ បានលើកឡើង​ទៀតថា ​មួយ​រយៈ​នេះ​ខ្ញុំ​ពុំ​សូវ​ដែល​យល់​សុបិន​ឃើញ​គាត់​ច្រើន​ទេ មាន​គេ​យល់​សុបិន​ប្រាប់​ខ្ញុំ​ថា​ប្ដី​ខ្ញុំ​ដើរ​តាម​ខ្យល់​គួរ​ឲ្យ​សង្វេគ​គាត់​ណាស់​បើសិន​ខ្ញុំ​មាន​កម្លាំង​មាំមួន​រកស៊ី​មានបាន​ខ្ញុំ​ធ្វើ​អ្វី​ដែល​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ​ធ្វើ​ឲ្យ​បាន​ពេល​គាត់​ស្លាប់ទៅ​សង្ឃឹមថា​ខ្ញុំ​រស់នៅ និង​រកលុយ​កាក់​ធ្វើបុណ្យ​ឲ្យ​គាត់​ឥឡូវនេះ​លទ្ធភាព​ខ្ញុំ​បានតែ​បន្តិចបន្តួច​តែប៉ុណ្ណោះ​គ្មាន​ធំដុំ​ទេពី​ព្រោះ​ខ្ញុំ​កំពុង​ព្យាបាល​ជំងឺ​ដែរ​។

គួររម្លឹកថា​ តារា​កំប្លែង​មាន​ប្រជាប្រិយភាព​នាយ ស្មាញ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ដោយសារ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​៦០​ម៉ែត្រ​នា​ទឹកដី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ​ចំណែក​ភរិយា​របស់​នាយ​ក៏​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ផងដែរ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម