ជីវិតកម្សាន្ដ
ស្ងាត់ពីសិល្បៈមួយរយៈ កំពូលតារាប្រុសសិចស៊ី ប្រកាសចេញលក់ប្រលោមលោកថ្មី
លោក ហង្ស អច្ឆរិយា ធ្លាប់តែដើរតួសម្ដែងភាពយន្តល្បីៗជាច្រើនរឿងកាលពីមុន ពេលនេះបែរជាងាកមកសរសេរនិងបោះពុម្ភសៀវភៅប្រលោមលោក ដោយសារវិបត្តិកូវីដ-១៩ នាំឱ្យការងារសិល្បៈរបស់របស់តារារូបនេះត្រូវបានផ្អាកបណ្ដោះអាសន្ន។

ស្របពេលដែលជំងឺកូវីដ-១៩ បានចូលលុកលុយក្នុងប្រទេសកម្ពុជា លោក ហង្ស អច្ឆរិយា ក៏មិនខុសពីសិល្បករដទៃទៀតដែរ គឺលោកបាត់បង់ប្រាក់ចំណូលក្នុងការបង់ថ្លៃបន្ទប់ជួល ក៏ដូចជាបង់ថ្លៃទឹកនិងភ្លើងផងដែរ។ ដូច្នេះលោកបានពង្រីកជំនាញបន្ថែមលើវិស័យនិពន្ធ ដើម្បីរកប្រាក់ទប់ទល់ការចំណាយ។
ដោយសារ លោក អច្ឆរិយា ជាមនុស្សសម្បូរគំនិតច្នៃប្រឌិត មានទេពកោសល្យសរសេរ មាននិស្ស័យផ្នែកនិពន្ធ បូករួមភាពអំណត់អត់ធ្មត់ក្នុងការសិក្សាផ្នែកប្រលោមលោក ដែលមានលោកគ្រូអ្នកគ្រូនៅសមាគមអ្នកនិពន្ធខ្មែរអគារអ្នកនិពន្ធហ៊ុនសែន ក្នុងវត្តបទុមវតី ជួយបណ្ដុះបណ្ដាល តារាប្រុសរូបនេះបានយករឿងដែលខ្លួនសរសេររួច មកបោះពុម្ភផ្សាយជាសាធារណៈ។ សៀវភៅថ្មី កម្រាស់ប្រមាណជិត ១០០០ពាន់ទំព័រ ចំណងជើង “ពងពស់ក្រាយ” នឹងចេញលក់ឆាប់ៗនេះ ដោយសង្ឃឹមថាប្រិយមិត្តអ្នកចូលចិត្តអានសៀវភៅ នឹងគាំទ្រស្នាដៃមួយនេះ។

គួររំឭកថា ហង្ស អច្ឆរិយា ជាតារាប្រុសល្បីម្នាក់ដែលគេស្គាល់ថាហ៊ានថតរូបសុិចសុីក្នុងចំណោមតារាប្រុសឯទៀត។ លោកធ្លាប់ថតរឿងល្បីៗដូចជា រាជនីភូមិគ្រឹះ របស់ផលិតកម្ម ហង្សមាស, រឿង កំហឹងអ្នកស្រុក និងរឿង ស្រទន់មន្តស្នេហ៍ របស់ស្ថានីយ៍ទូរទស្សន៍ CTN។ លោកទទួូលបានភាពល្បីល្បាញនិងមានទស្សនិកជនស្គាល់កាន់តែច្រើន តាមរយៈការថតរូប សិចសុីអាក្រាតកាយ នៅប្រទេសថៃ ដែលកាលណោះមានអ្នកគាំទ្រចូលដល់រាប់លាននាក់ទាំងខ្មែរនិងបរទេស។

បច្ចុប្បន្ន ហង្ស អច្ឆរិយា កំពុងស្នាក់នៅខេត្តសៀមរាបជាបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩ នាំឱ្យអាជីពនៅភ្នំពេញមិនមានទីផ្សារ៕
អត្ថបទ៖ រុងរឿង
ចុចអាន៖ លោក ហេង ឡុង បញ្ជាក់ថា ពិធីការិនី មាន ពេជ្រវីតា ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ