ជីវិតកម្សាន្ដ
ឈុតតំណាងជាតិបវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា
កម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដែលធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន កាលពីយប់មិញនេះ ទទួលបានការគាំទ្រពីមហាជន លើឈុតតំណាងជាតិរបស់បេក្ខនារីម្នាក់ៗថា ពិតជាស្រស់ស្អាត និងគួរឲ្យកោតសរសើរ។
ឈុតតំណាងជាតិ ដែលបវរកញ្ញាចក្រវាលរបស់យើងបានគ្រង ធ្វើឲ្យទស្សនិកជនមានមោទកភាពចំពោះស្នាដៃកូនខ្មែរ ព្រោះការច្នៃម៉ូដប្រកបដោយភាពប្រតិដ្ឋ មានអត្ថន័យពេញលេញ និងរស់រវើកតែម្ដង។
តាមប្រភពពីផេកផ្លូវការ Miss Universe Cambodia បានឲ្យដឹងថា ឈុតតំណាងជាតិដែលគ្រងដោយបេក្ខនារីទាំង ២០រូប គឺជាការប្រកួតប្រជែងបឋម ហើយឈុតនីមួយៗសុទ្ធសឹងតែជាការរចនាដោយអ្នកច្នៃម៉ូដកូនខ្មែរ។
ប្រភពដដែលបន្ថែមថា សម្លៀកបំពាក់ប្លែកៗគ្នាទាំងនោះបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះបេក្ខនារីបានសហការជាមួយក្រុមរចនារបស់ខ្លួន ដើម្បីបង្កើតនូវស្នាដៃថ្មីដែលបង្ហាញពីភាពច្នៃប្រតិដ្ឋនិងភាពគួរឱ្យចងចាំ។
ទន្ទឹមគ្នានេះ ផេក Miss Universe Cambodia បានបញ្ជាក់ពីថ្ងៃដែលត្រូវបានប្រកាសលទ្ធផលស្វែងរកបេក្ខនារីរូបណាជាអ្នកគ្រងឈុតតំណាងជាតិល្អបំផុតនៅក្នុងរាត្រីគ្រងមកុដនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ គឺនឹងធ្វើោឡើងនៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែវិច្ឆិកា នៅក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យ៕
សូមទស្សនារូបភាពខាងក្រោម!
អត្ថបទ៖ សន្យា
ចុចអាន៖ ធ្លាប់ត្រូវគេមើលងាយស្នាដៃ ខ្ញុំបានពិន័យខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែមតាមយូធ្យូប
ចុចអាន៖ អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ