ព័ត៌មានជាតិ
តុលាការចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន
ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី ១៣ ខែឧសភានេះ បានចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ជាបន្ទាន់ ហើយបញ្ជាក់ថា នាងគ្មានទោសពីបទលួចមានស្ថានទម្ងន់ទោស ជាបទល្មើសព្រហ្មទណ្ឌ បើជននេះមិនជាប់ពាក់ព័ន្ធ នឹងដីការឃុំខ្លួននៃបទល្មើសផ្សេងទៀតនោះទេ។
ការសម្រេចឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន បន្ទាប់ពីចៅក្រមស៉ើបសួរ បានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាព ក្នុងការឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីការពារសិទ្ធឱ្យជនត្រូវចោទ។
ដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នបញ្ជាក់ថា ការសម្រេចបែបនេះពុំបានធ្វើឱ្យប៉ះពាល់ដល់នីតិវិធីក្នុងការស៉ើបសួរឡើយ ដូច្នេះតុលាការគប្បីអនុញ្ញាតឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕




អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់