ជីវិតកម្សាន្ដ
លោក ជិន ម៉ាលីន ស្នើឲ្យមហាជន កុំទាន់វិនិច្ឆ័យមុនតុលាការ ដោយគ្រាន់តែឃើញព័ត៌មាន និងរូបភាពខាងក្រៅ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនទាំងអស់ កុំទាន់ធ្វើការវិនិច្ឆ័យមុនតុលាការលើសំណុំរឿងពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ជាមួយលោក ឧកញ៉ា ហេង សៀ ដោយគ្រាន់តែឃើញព័ត៌មាន និងរូបភាពខាងក្រៅ ទុកឲ្យសមត្ថកិច្ច និងតុលាការ ធ្វើការស៊ើបអង្កេត និងដំណើរការនីតិវិធីតាមផ្លូវច្បាប់។

លោក ជិន ម៉ាលីន លើកឡើងថា តាំងពីព្រឹកម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួនផងដែរ បានបញ្ចេញអារម្មណ៍តាមបណ្តាញសង្គម ដោយដើរតួនាទីជំនួសសមត្ថកិច្ច និងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ា និងពិធីការនី ទាំងមិនបានដឹងច្បាស់ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ ដោយគ្រាន់តែទទួលព័ត៌មាន និងរូបភាពតៗគ្នាពីខាងក្រៅតែប៉ុណ្ណោះ។ លោកថា តុលាការ និងសមត្ថកិច្ចក៏កំពុងធ្វើការស៊ើបអង្កេត និងដំណើរការនីតិវិធីតាមផ្លូវច្បាប់ក្នុងសំណុំរឿងនេះ មិនទាន់ឈានដល់ការសម្រេចសេចក្តីនៅឡើយទេ។
បើតាមលោក ជិន ម៉ាលីន “ផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការសន្មតជាមុនថា គ្មានទោសមុនតុលាការសម្រេច យើងគួរទុកការងារនេះ ជូនសមត្ថកិច្ច និងតុលាការធ្វើការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងនេះ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគីវិវាទទាំងពីរ ហើយភាគីទាំងពីរនេះ ក៏បានប្តឹងទៅតុលាការរៀងៗខ្លួនរួចហើយដែរ ដើម្បីការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ដោយមានជំនួយផ្នែកច្បាប់ពីមេធាវីទាំងសងខាងផងដែរ”។
លោក ជិន ម៉ាលីន លើកឡើងដែរថា ក្នុងនាមជាពលរដ្ឋសកម្ម និងឈឺឆ្អាលស្រឡាញ់យុត្តិធម៌ យើងអាចតាមដាន និងឃ្លាំមើល ដោយយកចិត្តទុកដាក់នូវដំណើរការ នៃការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងនេះបាន។

សូមបញ្ជាក់ថា ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន១ ម៉ឺនដុល្លារ ហើយសំណុំរឿងនេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមស្រាវជ្រាវផងដែរ។
កញ្ញា មាន ពេជ្រ រីតា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួនពីបទលួចទូរសព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឲ្យរងរបួស៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ សាលាដំបូងរាជធានី បន្តការសាកសួរកញ្ញា មាន ពេជ្ររីតា នៅព្រឹកនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង