Connect with us

ជីវិតកម្សាន្ដ

តារា​កំប្លែង​ល្បីៗ​៦​រូប​កំពុង​ឱប​ជំងឺ​ប្រចាំកាយ​និង​បាត់បង់​ឱកាស​សិល្ប​:

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​ច្បាស់​ជា​ចងចាំ​មិន​ភ្លេច​ទេ​សម្រាប់​តារា​កំប្លែង​ជើងចាស់​ល្បីៗ​ចំនួន​៦​រូប​ លើ​វិស័យ​សិល្ប​:​ដែល​កន្លងមក​ធ្លាប់តែ​បង្ហាញ​វត្តមាន​កំប្លែង​កំដរ​អារម្មណ៍​ឲ្យ​រំសាយ​បំបាត់​នូវ​ទុក្ខ​កង្វល់​ឬ​ភាព​នឿយហត់​។​

តារា​កំប្លែង​ជើងចាស់​ប្រុស​-​ស្រី​ល្បីៗ​ទាំង​៦​រូប​ដែល​បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​បាត់បង់​សមត្ថ ភាព​សិល្ប​:​និង​មាន​ការខ្វះ​ខាត់​នោះ​រួមមាន​ ១. តារា​កំប្លែង​នាយ ក្តិ​ប បច្ចុប្បន្ន​បាន​នឹង​កំពុង​មាន​ជំងឺ​ញាំ​ញី​រាងកាយ​មិនអាច​ធ្វើដំណើរ ​ឬ​ប្រកប​អាជីព​សិល្ប​:​បាន​ទៀតឡើយ​។ ​នាយ​ក្តិ​ប​មាន​ជំងឺ​ច្រើន​មុខ​ដូចជា​,​ទឹក​ដក់​ក្នុង​សួត​,​ទឹកនោមផ្អែម​ ខ្វះ​ឈាម​ក្នុង​បេះដូង​ ព្រមទាំង​លើសឈាម​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តារា​កំប្លែង​លោកតា សង់ ស៊ី​ស ក៏មាន​ជំងឺ​ប្រចាំ​កាយ​ដែល​មិនអាច​បន្ត​លើ​អា​ជី​ពសិល្ប​:​ដូច​មុនៗ​ទៀតឡើយ ខណ​:​សព្វថ្ងៃ​នាយ​ក៏មាន​សុខភាព​ទ្រុឌទ្រោម​និង​ចុះថយ​ដោយសារ​បញ្ហា​ជំងឺ​ប្រចាំ​កាយ​ផងដែរ​។​

៣. លោក​តាក ចេក ក៏​កំពុងមាន​ជំងឺ​ប្រចាំកាយ​ហើយ​មាន​ជីវភាព​ខ្វះខាត​ផងដែរ​ខណ​:​អាជីព​កំប្លែង​ស្ទើរ​បាត់បង់​ទៅហើយ​។ ​លោកតា ចេក បាន​ប្រក​បរបរ​ស៊ីឈ្នួល​លក់​ផ្លែឈើរ​ឲ្យ​គេ​ដើម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​ខណ​:​ដែល​កន្លងមក​លោកតា​ក៏​ប្រកប​របរ​លក់​ទឹកសុ​ទ្ធ​និង​ទឹកអំពៅ​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ​។​

៤.​នាយ ប៉ិ គួ​ក ក្រោយពី​ប្រឡូក​ក្នុង​វិស័យ​សិល្ប​: អស់​យូ​ឆ្នាំ​និង​បានផ្តល់​ភាពសប្បាយ​ផ្ទុះ​ការ​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​ជាច្រើន​ឆ្នាំ​មក​នោះ​ ពេល​នេះ​លោកតា​បាន​បាត់​មុខ​ពី​អា​ជី​សិល្ប​:​ស្ទើរ​ទាំង​ស្រុង​។​ ម្យ៉ាងទៀត​បច្ចុប្បន្ន​ក៏មាន​ព័ត៌មាន​ថា​លោកតា ប៉ិក គួ​ក កំពុងមាន​ជីវភាព​ខ្វះខាត​ហើយ​មាន​ជំងឺ​ប្រចាំកាយ​ផងដែរ​។​

៥.​លោក​យា​យ ណ​យ សំណាង គឺជា​តារា​ជើង​ចាស់​ពហុ​ជំនាញ​ដែលមាន​វ័យ​ប្រមាណ​៧០​ឆ្នាំ​ហើយ​កន្លងមក​ លោកយាយ​ក៏​ជួប​ជីវភាព​លំបាក​ខ្វះខាត​ដោយ​រស់នៅ​ផ្ទះជួល​គេ​ខណ​:​ក៏​បាត់បង់​វត្តមាន​ពី​អាជីព​សិល្ប​:​អស់​មួយរយ​:​ធំ​ដោយសារ​មាន​ជំងឺ​ច្រើន​មុខ​ដូចជា​,​លើសឈាម ខ្វះ​ជាតិ​ស្ក និង​ខ្សោយ​បេះដូង​ជាដើម​។​

៦.​លោកយាយ អឿន គឺជា​តារា​កំប្លែង​ជើងចាស់​ដ៏​មាន​សមត្ថភាព​ផ្នែក​កំប្លែង​និង​ចម្រៀង​បុរាណ​ផង​ដែរ​។ ​លោកយាយ អឿន ប​ច្ចុប្បន្ន​ក៏មាន​ជំងឺ​សន្លាក់ និង​បេះដូង​ប្រចាំកាយ​ផងដែរ​។​

ដោយឡែក​បើតាម​ការកត់សម្គាល់​ក​ន្ល​ង​មក​តារា​ជើងចាស់​ប្រុស​ស្រី​ល្បីៗ​ខាងលើ​ដែលមាន​ជំងឺ​ប្រ ចាំ​កាយ​ហើយ​បាត់បង់​សមត្ថភាព​សិល្ប​:​ទាំងនេះ​​ក៏​ធ្លាប់​ទទួលបាន​ការជួយ​ឧ​បត្ថម្ភ​ពី​សប្បុរសជន​និង​មូលនិធិ​ចាស់ជរា​នៃ​សមាគម​មិត្ត​សិល្ប​:​ស្ម័គ្រចិត្ត​ជួយ​សង្គម​របស់លោក ហេង ឡុង ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម