Connect with us

ជីវិតកម្សាន្ដ

មក​ដល់​ពេល​នេះ វណ្ណា ស័ក្តិ និង​ម្តាយ​ បាន​ប្រសើរ​ជាង​មុន​ខ្លះ​ហើយ​

បានផុស

នៅ

​លោកយាយ ណ​យ សំណាង ដែល​ជា​តារា​កំប្លែង​និង​ចម្រៀង​អា​យ៉ៃ​ជើងចាស់​ព្រមទាំង​កូន​ប្រុស គឺ​តារា​ចម្រៀង វណ្ណា ស័ក្តិ ត្រូវបា​ន​បញ្ជូន​ទៅ​ព្យាបាល​នៅ​អាគារ​ដឹ​ព្រេ​មៀ សែន​សុខ កាលពី​រសៀល​ថ្ងៃទី​១៤​ ខែឧសភា ​ឆ្នាំ​២០២១ ​បន្ទាប់ពី​តេស្ដ​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​ដោយសារ​ពេលទៅដល់​កន្លែង​សម្រាក​ព្យាបាល ​គឺ​ស្ថានភាព​សុខភាព​ជំងឺ​របស់​លោកយាយ ណយ សំណាង បានធ្វើ​ទុក្ខ​ខ្លាំង​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​បន្តម​ក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យរុស្ស៊ី​វិញ​ជា​មួយ​នឹង​តារា​តារា​ចម្រៀង វណ្ណា ស័ក្ដិ​។ ​ខណៈមាន​អ្នក​គាំទ្រ​ជាច្រើន​ចង់ដឹ​ង​ពី​ស្ថានភាព​ជំងឺ​លោក​យាយ​ផង​ដែរ​។ ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​និង​ឆ្លើយតប​ចំពោះ​ការ​ព្រួយបារម្ភ​នេះ​ តារាចម្រៀង វណ្ណា ស័ក្ដិ បាន​បញ្ជាក់​ថា ​បន្ទាប់ពី​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ប៉ុន្មាន​ថ្ងៃ​មកនេះ ​ម្តាយ​របស់​លោក​គឺ ​លោក​យាយ ណ​យ សំណាង សុខភាព​បាន​ធូរ​ស្រាល​ជាង​មុ​ន​ខ្លះ​ហើយ​។​

​ស្ថិតនៅ​ចំពោះ​មុខ​លោកយាយ ណ​យ សំណាង ​ដែល​កំពុង​សម្រាក​ព្យាបាល​លើ​គ្រែ​លោក វណ្ណា ស័ក្តិ និយាយទៀតថា ​អ្នក​ម៉ែ​លោក​អត់​អី​ទេ​គាត់​នឹង​ជា​ឆាប់ៗ​ដោយសារតែ​បាន​បងប្អូន​ជូនពរ​គាត់​ ហើយ​គាត់​នឹង​បាន​ធូរ​ខ្លះ​ហើយ​។ លោក វណ្ណា ស័​ក្ត ក៏បាន​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​សុខភាព​លោកយាយ ណ​យ សំណាង ដែរ​ថា​«​ម៉ាក់​គាត់​បាន​រាង​ធូរ​ជាង​មុន​បន្តិច​ហើយ​ ដោយសារតែ​គាត់​បាត់​ស្លេស​ហើយ​គាត់​ហូប​អី​បាន​បន្តិច​បន្តូច​តែ​អត់​បាន​ច្រើន​ទេ គាត់​បាន​ហូប​ទឹក​តិចៗ​»៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ជំងឺធ្វើទុក្ខខ្លាំង លោកយាយ ណ​យ សំណាង ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យរុស្ស៊ី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សន្តិសុខសង្គម១២ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម