Connect with us

ជីវិតកម្សាន្ដ

ទោះ​បី​ជាសះស្បើយ​ពី​កូ​វី​តែ ម៉ែ​ផល្លា នៅ​បារម្ភ​រឿង​មួយទៀត

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា​ហៅ​ម៉ែ ផល្លា​បានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​១៩ ​ខែឧសភា ឆ្នាំ​២០២១​ថា​ ពេលនេះ​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​។

ចំណែកឯ​កូន ស្រី​របស់គាត់​ដែល​ឆ្លង​កូ​វីដ​ដែរនោះ​កំពុង​រង់ចាំ​ល ទ្ធ​ផល​សំណាក់​លើក​ទី​២​។ ​ម៉ែ ផល្លា បាន​បន្ត​ថា ​អ្នកស្រី​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ចេញ​លិខិតបញ្ជាក់​ដោយ​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​ហើយនឹង​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​។ ប៉ុន្តែ​ដោយសារ​កូនស្រី​មិនទាន់​ទទួលលទ្ធផល​ទើប​គាត់​សុំ​គ្រូពេទ្យ​ស្នាក់នៅ​បន្ត​ដើម្បី​រង់ចាំ​ចេញទៅ​ជាមួយ​កូន​ព្រម​គ្នា​។

ប៉ុន្តែ​ទោះបី​ទទួល​បាន​ដំណឹង​ល្អជា​សះស្បើយ​ពី​កូ​វីដ​បែបនេះ​ក្តី ​តែ​តារា​ជើងចាស់​ម៉ែ ផល្លា ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​រឿង​ផ្ទាល់ខ្លួន​មួយទៀត​គឺ​ពេល​ចេញទៅ​មិនដឹង​ស្នាក់​នៅឯណា​ព្រោះ​បន្ទប់​ដែល​រស់នៅ​សព្វថ្ងៃ​ពេល​ចូល​ដល់​រដូវភ្លៀង​គឺ​ពិបាក​ស្នាក់នៅ​ដោយមាន​ភ្លៀង​លិច​ចូល​គ្រប់កន្លែង​។

តារា​សម្តែង​ម៉ែ ផល្លា បាន​បន្តទៀតថា ​ដោយ​គ្មាន​ជម្រើស​នៅពេល​ចេញទៅ​វិញ​មានតែ​បន្ត​ទ្រាំ​រស់នៅ​បណ្តោះ​អាសន្ន​ក្នុង​បន្ទប់​ម្តុំ​បឹង​សាឡាង​បន្ត​ទៀត​សិន​ ដោយសារ​ពេលនេះ​គាត់​គ្មាន​លទ្ធភាព​រើចេញ ​ឬ ​ជួល​កន្លែង​ផ្សេង​ទេ​។ ​ជាមួយគ្នានេះ​ម៉ែ​ផល្លា​ក៏​អរគុណ​ផងដែរ​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​យោគយល់​ឲ្យ​គាត់​និង​កូន​រស់នៅ​ដោយ​មិន​ចំ​បាច់​បង់ថ្លៃ​ជួល​ជាច្រើន​ខែ​មកនេះ​៕

ដោយ ៖ ចាន់​រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម