ជីវិតកម្សាន្ដ
ពិតទេ ម្ចាស់ផលិតកម្មមួយធ្លាក់ខ្លួនរកស៊ីដឹកឥវ៉ាន់ឲ្យគេ
អ្នកគាំទ្រនិងមហាជនជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់មានដំណឹងថា អតីតម្ចាស់ផលិតកម្មKH លោក តាំង គីមហេង ក្រោយពេលឃ្លាតឆ្ងាយពីសិល្ប:មួយរយៈ ពេលនេះក៏ស្រាប់តែធ្លាក់ខ្លួនប្រកបរបរដឹកឥវ៉ាន់ឲ្យគេ។
ប្រភពបានបញ្ជាក់ថា សម្រាប់ការប្រកបរបរដឹកឥវ៉ាន់នេះ គឺលោក តាំង គីមហេង ទទួលបានកម្រៃនៃជើងសារម្តងចាប់ពី៤០០០រៀល ឬលើសពីនេះតាមទីកន្លែងជិត ឬឆ្ងាយ។ដំណឹងនេះក៏បានធ្វើឲ្យអ្នកសិល្ប:ជាច្រើនសម្តែងការផ្ញាក់ផ្អើលផងដែរ។
ដោយឡែកងាកទៅចាប់អារម្មណ៍នៅលើហ្វេសប៊ុករបស់លោក ក៏បានលើកឡើងថា គាត់ពិតជាទទួលដឹកឥវ៉ាន់ឲ្យគេមែន។ លោករៀបរាប់ថា ដឹកឥវ៉ាន់ឲ្យភ្ញៀវបាន៤កន្លែងដែរថ្ងៃនេះ “បងប្អូនត្រូវការដឹកឥវ៉ាន់យកទៅជូនអតិថិជនក្នុងខណ្ឌទាំង១៤ នៃក្រុងភ្នំពេញ ខ្ញុំដឹកយកសេវាតែ៤ពាន់រៀលទេសូមមេត្តាជួយចែកការងារខ្ញុំធ្វើផង”។
តាមរយ:នេះ មានមហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងសម្តែងការហួសចិត្តខ្លាំង ដោយស្ទើរមិនជឿថា អតីតម្ចាស់ផលិតកម្ម K Hរូបនេះ ធ្លាក់ខ្លួនបែបនេះទេ។
កម្ពុជាថ្មីនឹងព្យាយាមទាក់ទង ដើម្បីស្វែងរកការសួរនាំជុំវិញរឿងរ៉ាវនេះបន្ថែមឲ្យបានដឹងច្បាស់ការពិតដលើមហាជន៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?