Connect with us

ជីវិតកម្សាន្ដ

ប្រធាន​សមាគម​សិល្បៈទាមទារ​ឲ្យ​ម្ចាស់​ផេក​ Miss Cambodia លុបចោល​គំនូរ​មួយសន្លឹក ​និង​សុំ​ទោស​ជា​សារ​ធារណៈ

បានផុស

នៅ

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​បញ្ចេញ​ប្រតិកម្ម​បង្ហាញ​ការ​មិន​ពេញចិត្ត​ដោយ​ទាមទារ​ឲ្យ​ម្ចាស់​ផេ​ក​ Miss Cambodia ​ធ្វើការ​លុបចោល​ និង​ចេញ​មុខ​សំ​ទោស​ជា​សាធារណៈ​ក្រោយ​បញ្ចេញ​គំរូ​ឈុត​មួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្ម​របស់លោក ហេង ឡុង នេះ​បាន​ធ្វើឡើង​ក្រោយពេល​សង្កេតឃើញ​នៅលើ​ក​ហ្វេសប៊ុកផេក Miss Cambodia​ កាលពី​ថ្មីៗ​នេះ ​បាន​បង្ហោះ​រូបភាព​ដោយ​បង្ហាញ​នូវ​គំនូរ​នៃ​ការឆ្នៃ​ឈុត​សម្លៀក​បំ​ពាក់​មួយ​ដែល​មើលទៅ​ហាក់​មិន​សមរម្យ​ និង​ល្អ​សម្រាប់​សង្គម​។​

លោក ហេង ឡុង បាន​លើកឡើងថា ​គំនូរ​ឈុត​តំណា​ង​ជាតិ​នេះ ​បង្ហាញ​ពី​ភាពមិន​សមរម្យ​ និង​អពមង្គល​ចំពោះ​ជាតិ​។​ ខ្វះ​អ្វី​រូបតំណាង​ជាតិ​ច្រើនណាស់ ហេតុអ្វី​មិន​យកមក​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ផង​?​ ​”​ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ​សុំ​ឲ្យ​ម្ចាស់​ផេក​Miss Cambodia​ ធ្វើការ​លុបចោល​និង​ចេញមុខ​សុំ​ទោស​ជា​សាធារណៈ​។​

ជាមួយគ្នានេះ ​គេ​ក៏​សង្កេតឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​សម្តែង​ការមិន​ពេញចិត្ត​ និង​ទទូច​ឲ្យ​ម្ចាស់ផេ​ក​ខាងលើ​ ត្រូវ​លុបចោល​ចំពោះ​គំនូរ​នៃ​ឈុត​មួយ​នេះ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម