ជីវិតកម្សាន្ដ
Pooklook ប្រាប់ពីអាការម្ដាយរបស់នាង ពេលនេះកាន់តែមានសភាពធ្ងន់ធ្ងរទៅៗហើយ
ក្រោយ Pooklook បញ្ជូនម្ដាយចូលមន្ទីរពេទ្យជាបន្ទាន់ កាលពីម្សិលមិញនេះ នាងនៅតែ មិនទាន់ទទួលបានដំណឹងល្អ ពីស្ថានភាពជំងឺម្ដាយរបស់នាងនៅឡើយទេ។


ជាហេតុ ធ្វើឲ្យតារាស្រីរូបនេះ មិនអាចដកខ្លួន ទៅណាឆ្ងាយពីគ្រែសម្រាកព្យាបាលម្តាយនៅមន្ទីរពេទ្យបាន។ ថ្មីៗនេះ នាងបានបង្ហោះរូបភាព ឈរនៅក្បែរគ្រែសម្រាករបស់ម្តាយនាង និងបានសរសេរសារថា «មកទល់ពេលនេះ ស្ថានភាពម៉ាក់នៅតែយ៉ាប់យ៉ឺនដដែល បើទោះបី គ្រូពេទ្យបានចាក់ថ្នាំឲ្យគាត់តាំងពីម្សិលមិញហើយក្តី។ នាងខ្ញុំជឿជាក់ លើអព្ភួតហេតុ និងសូមអធិស្ឋានឲ្យអ្នកម្ដាយឆាប់ជាសះស្បើយឡើងវិញ…»



សូមបញ្ជាក់ផងដែរថា ម្ដាយរបស់ Pooklook បានដួលបោកក្បាលទៅនឹងឥដ្ឋ ប៉ះទង្គិចខ្លាំងទៅផ្នែកខួរក្បាល មកទល់ពេលនេះគាត់សន្លប់រយៈពេលពីរថ្ងៃមកហើយ។ ទោះជាយ៉ាងណា មិត្តរួមការងារសិល្បៈ និងហ្វេនៗបានជួនពរឲ្យម្ដាយ Pooklook ឆាប់ជាដូចដើមឡើងវិញ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖តារាសម្ដែង Shin Se Kyung សម្រេចដើរចេញពីទីភ្នាក់ងារខ្លួនដែលធ្លាប់ធ្វើការអស់ ១៩ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ