ជីវិតកម្សាន្ដ
ទោះជំងឺសើស្បែកហាក់មិនធូរស្រាល តារាជើងចាស់ថៃ Winai នៅតែមានកម្លាំងចិត្តតស៊ូបន្តទៀត ក្រោយឃើញទឹកចិត្តអ្នកគាំទ្រខ្លួន
រយៈពេលជាច្រើនខែមកហើយ ដែលតារាជើងចាស់ថៃលោក Winai Kraibut សម្រាកព្យាបាលរោគសើស្បែកប្រភេទ Dermatite ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំលេប ឬលាបឲ្យស្បែកសច្រើន។
ជំងឺរបស់លោកហាក់មិនសូវធូរស្រាលនោះទេ ដែលជាហេតុធ្វើឲ្យតារាប្រុសរូបនេះ មានការធ្លាក់ទឹកចិត្តម្ដងៗ និងគ្មានសង្ឃឹមថាខ្លួនអាចវិលបានដូចដើមឡើងវិញ។ ប៉ុន្តែ មួយរយៈក្រោយមកនេះ តារាប្រុសលោក Winai ហាក់ទទួលបានថ្នាំទិព្វពិសេស ដែលធ្វើឲ្យគាត់មានកម្លាំងចិត្ត និងអារម្មណ៍ស្រស់ស្រាយឡើងវិញភ្លាមៗ។ ក្រោយឃើញវីដេអូលើកទឹកចិត្ត ពីក្រុមក្មេងៗដែលជាកីឡាកររត់ប្រណាំងជាមួយលោកពីមុនមក នាំគ្នានិយាយពាក្យលើកទឹកចិត្តយ៉ាងច្រើន ឲ្យដល់ Winai ក្នុងការតស៊ូព្យបាលជំងឺ Dermatie និងឆាប់ជាសះស្បើយត្រឡប់មករត់ជាមួយពួកគេជាបន្ត។
ទោះជាយ៉ាងណា អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ Winai បានត្រឹមតែផ្ដល់កម្លាំងចិត្តដល់រូបគាត់ និងព្យាយាមនិយាយកុំឲ្យគាត់បាក់ទឹកចិត្តប៉ុណ្ណោះ។ សង្ឃឹមថា តារាប្រុសជើងចាស់រូបនេះ នឹងឆាប់ជាសះស្បើយពីជំងឺនេះឆាប់ៗ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖បាត់មួយរយៈធំ! តាមពិតតារាជើងចាស់ថៃ Mekwinai កំពុងប្រឈមនឹងជំងឺសើស្បែកយ៉ាងធ្ងន់ធ្ងរ
ចុចអាន៖Pooklook ប្រាប់ពីអាការម្ដាយរបស់នាង ពេលនេះកាន់តែមានសភាពធ្ងន់ធ្ងរទៅៗហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង