ជីវិតកម្សាន្ដ
ស្ថានភាពជំងឺលោកយាយ ណយ សំណាង កាន់តែធូរស្រាលច្រើន
ភ្នំពេញ ៖ ក្រោយចូលសម្រាកព្យាបាលរយៈពេល១០ថ្ងៃមកនេះ តារាកំប្លែងនិងអាយ៉ៃជើងចាស់លោក យាយ ណយ សំណាង ពេលនេះអាការៈជំងឺកូវីដ- ១៩បានធូរស្រាលច្រើនហើយ។
បើយោងតាមប្រភពពីបុគ្គលិកមន្ទីរពេទ្យ រុស្ស៊ី ម្នាក់បញ្ជាក់នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ អាការៈលោកយាយ ណយ សំណាង បានធូរស្រាល រឹងមាំ និងសុខភាព ល្អ ហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។
ប្រភពបន្តទៀតថា ក្រុមការងារផ្នែក COVID-19 នៃ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀតបាន ចូល ពិនិត្យ ថែទាំនឹងសួរសុខទុក្ខលោកយាយ ណយ សំណាង ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត រួមទាំងក្រុមគ្រូពេទ្យជួរមុខទាំងអស់។
ប្រភពបានបន្ថែមថា ពេលនេះឃើញថា ស្ថានភាពលោកយាយបានធូរស្រាល រឹងមាំ នឹង សុខភាព ល្អ សូមជូនពរ ឲ្យលោកយាយ ឆាប់ ជាសះស្បើយ ពី ជំងឺ COVID-19 រក្សា ៣ កុំ ៣ការពារ។
ជាមួយគ្នានេះតាមរយៈ វីដេអូគេ ក៏សង្កេតឃើញលោកយាយ ណយ សំណាង បាន លើក ដៃ សំពះ ថ្លែង អំណរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និង ថ្លែង អរគុណ ដល់ ក្រុមគ្រូពេទ្យផងដែរ៕
ដោយ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់