Connect with us

ជីវិតកម្សាន្ដ

ដេននី ក្វាន់ ទម្លាយ​រឿង​សណ្ឋាគារ​មួយ​នៅ​កំពង់សោម​លួច​បង្កប់​Camera ក្នុង​បន្ទប់ដេក​​

បានផុស

នៅ

​តារា​សម្តែង​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​កញ្ញា ដេ​ន​នី ក្វាន់ សុខៗ​ស្រាប់តែ​ទម្លាយ​នូវ​រឿង​រ៉ា​ដ៏​ភ្ញាក់​ផ្អើល​មួយ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន។​

ចំពោះ​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ផ្ទុះ​ការចាប់​អារម្មណ៍​នោះ​ដោយហេតុថា​ កាលពី​ថ្មីៗ​កន្លងទៅនេះ​ពោលគឺ​អំឡុង​ខែ​១០​ ឆ្នាំ​២០២០​ កញ្ញា ដេ​ន​នី ក្វាន់​ បាន​ជួប​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ​ គឺ​បាន​ចូល​សម្រាក​នៅ​សណ្ឋាគារ​នា​ទឹកដី​ក្រុង​កំពង់សោម​ដែលសណ្ធាគារនោះ​មាន​លួច​បង្កប់​Camera​ក្នុង​បន្ទប់​នាង​គេង​ក៏​ដូច​បន្ទប់​ផ្សេងៗ​ទៀត​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ដេ​ន​នី ក្វាន់​បាន​បញ្ជាក់ថា​ កញ្ញាគេង​នៅ​ស​ណ្ឋាគារ​សមុទ្រ​មាស ( Gold Sea Hotel) នៅ​ក្រុង​កំពង់​សោម​ម្ចាស់​Hotel​លួច​បង្កប់​Camera​ក្នុង​បន្ទប់​កញ្ញាគេង​។​ បញ្ជាក់​មិនមែន​តែ​បន្ទប់​នាងទេ ​គឺ​គ្រប់​បន្ទប់​ទាំងអស់​ក្នុង​Hotel នោះ​។​

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បន្តទៀតថា​ រឿងក្តី​នាងកើត​ឡើង​តាំងពី​ខែ​១០ ​ឆ្នាំ​២០២០ នាង​មិន​ឡាយ​ព្រោះរង់​ចាំ​ដំណោះស្រាយ​ល្អជា​មួយ​ម្ចាស់​Hotel តែ​លទ្ធ​ផល​ចេញមក​វា​អយុត្តិធម៌​សម្រាប់​រូបនាង​​ណាស់ សំណង​លុយ​១​ម៉ឺ​ន​ដុល្លារ នេះ​ដូចជា​មើលងាយ​កិត្តិយសនាងជា​ស្រី្ត​ខ្មែរ​ពេក​ហើយ​។ នាង​ឈឺចាប់​ខ្លាំងណាស់ នាងទទួលយក​មិនបាន​ទេ​អយុត្តិធម៌​ណាស់​។​

ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​នេះ ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ​២០២១​នេះ ​មិនអាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​កញ្ញា ដេ​ន​នី ក្វាន់ បាន​នៅឡើយ​ទេ​។​ ចំណែក​ភាគី​ម្ចាស់​សណ្ឋាគារ​ខាងលើ​ក៏​មិន​ទាន់​មានការ​បំភ្លឺ​យ៉ាងណាដែរ​ចំពោះ​ករណីនេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពហើយ ដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា៤០ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម