ជីវិតកម្សាន្ដ
ទើបប្រកាសទាក់ទងគ្នា ឥលូវចចាមអារ៉ាមថា Lee SeungGi និង Lee Dain អាចនឹងរៀបការឆាប់ៗ
មានការសន្និដ្ឋានថាតារាសម្ដែង Lee Seung Gi និងតារាសម្ដែងស្រី Lee Dain អាចនឹងរៀបការជាមួយគ្នាឆាប់ៗនេះ។
កាលពីថ្ងៃទី ២៤ ឧសភា Lee SeungGi និង Lee Dain បានបញ្ជាក់ថាពួកគេមានទំនាក់ទំនងជាមួយគ្នាប្រហែលកន្លះឆ្នាំហើយ។ បន្ទាប់ពីការបញ្ជាក់នេះ សារព័ត៌មាន Dispatch បានចេញផ្សាយថា តារាប្រុសស្រីទាំងពីរចាប់ផ្ដើមទាក់ទងគ្នាកាលពីឆ្នាំមុនមកម្លេះ។

យោងតាមសារព័ត៌មាន Dispatch បានឲ្យដឹងថា Lee Seung Gi និង Lee Dain បានបើកឡានទៅផ្ទះជីដូនរបស់ Lee Seung Gi នៅ Sokcho។ Dispatch បាននិយាយទៀតថា ពេលនោះ Lee Dain ពិតជាស្រស់ស្អាត និងមានឥរិយាបថគួរសមនឹងបងប្អូនជីដូនរបស់ Lee Seung Gi ខ្លាំងណាស់។

សារព័ត៌មានក៏បានបន្ថែមទៀតថា ថ្មីៗនេះ Lee Seung Gi បានណែនាំ Lee Dain ជាមិត្តស្រីរបស់គាត់ទៅកាន់មិត្តភ័ក្ដិមិត្តរួមការងារ បុគ្គលិករបស់គាត់ជាច្រើនទៀត។


ក្នុងនោះ Lee Seung Gi បាននិយាយថា គាត់ក៏បានបានចំណាយពេលជាមួយក្រុមគ្រួសាររបស់ Lee Dain ផងដែរ។ កាលពីខែមីនា មានពាក្យចចាមអារ៉ាមមួយកើតឡើងថា Lee Seung Gi និង Lee Dain កំពុងរៀបចំ និងត្រៀមខ្លួនចូលរោងការ។ ពាក្យចចាមអារ៉ាមនោះ បានស្ងាត់មួយរយៈ ប៉ុន្តែវាត្រូវបានគេសារើឡើងវិញ ក្រោយលេចចេញព័ត៌មាននៃការណាត់ជួបរបស់ពួកគេកាលពីម្សិលមិញ៕
អត្ថបទផ្ដល់ដោយ៖Poraman
ប្រភព៖ SBS
ចុចអាន៖ហ្វេនៗផ្ដល់កាដូចុងក្រោយដល់ Lee Kwang Soo ពេលចាកចេញពីកម្មវិធី Running Man

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង