ជីវិតកម្សាន្ដ
ដេននី ក្វាន់ ៖ លុយ១០ម៉ឺនដុល្លារពុំស្មើកិត្តិយសខ្ញុំទេ ខណៈសំណង១ម៉ឺនដុល្លារក៏មិនទាន់បានទទួលនៅឡើយ
តារាស្រីកញ្ញា ដេននី ក្វាន់ បានលើកឡើងថា ថ្វីត្បិតតែនាងបានទាមទារសំណងចំនួន១០ម៉ឺន ដុល្លារក៏ពិតមែន តែមិនបានស្មើកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាងជាស្ត្រីឡើង។ ប៉ុន្តែអ្វីដែលនាងទាមទារពេលនេះ គឺយុត្តិធម៌សម្រាប់ខ្លួនប៉ុណ្ណោះ។
តារាសម្តែងកញ្ញា ដេននី ក្វាន់ បានបញ្ជាក់ក្នុងការ Live កាលពីយប់មិញថា សម្រាប់លុយសំណងជំងឺចិត្តដែលថា បាន១ម៉ឺនដុល្លារនោះ គឺនាងមិនទាន់បានទទួលទេសូម្បីពោល គឺសូម្បីតែ១០០រៀលលុយខ្មែរ។ នាងថា បើមិនជឿសួរតែមេធាវីរបស់នាងទៅដឹងហើយ ថានាងចង់បានលុយឬកិត្តិយសធំជាងនោះ។ កញ្ញា ដេននី ក្វាន់ បន្តទៀតថា ព្រោះតែខ្ញុំក្រមិនដែលមានលុយ១០ម៉ឺនដុល្លារ ទើបមនុស្សអគតិមួយចំនួនគិតថា ខ្ញុំចង់បានលុយនឹងមានតែមនុស្សដែលស្រលាញ់លុយជាងកិត្តិយសទេ ទើបអាចនិយាយពាក្យនឹងចេញត្រូវចាំលុយមានតម្លៃតែពេលមនុស្សត្រូវការប៉ុណ្ណោះ។



កញ្ញា ដេននី ក្វាន់ បានបន្តថាបើបងប្អូនជាខ្ញុំទើបដឹងការឈឺចាប់នេះ ហើយឈប់និយាយភាសាថា ដោយសារតែលុយសុំបញ្ឈប់ទៅរាល់ពាក្យប្រមាថទាំងនេះ។ ចង់ឲ្យខ្ញុំនៅស្ងាត់មែនទេនៅពេលជួបរឿងអយុត្តិធម៌បែបនេះហើយ លុយប្រភេទនេះក៏ខ្ញុំមិនចង់បានវាដែរ។ នាងបន្ថែមថា ម្យ៉ាងទៀតលុយរឿងក្តីរហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានសូម្បីតែ១០០រៀលលុយខ្មែរនៅឡើយ គឺមានតែអស់លុយខ្ញុំថ្លៃជួលមេធាវីការពារក្តីចំនួន១៥០០០ដុល្លារថែមទៀត ហើយត្រង់ណាដែលថា ខ្ញុំចង់បានលុយ? ខ្ញុំអត់ចង់បានទេគឺចង់បានយុត្តិធម៌មកវិញប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ដេននី ក្វាន់ បញ្ជាក់មូលហេតុមិន Live ភ្លាមៗ ពេលកើតហេតុ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ