ជីវិតកម្សាន្ដ
ខ្មាសអៀនអី! Heize សារភាពអារម្មណ៍ពិតពេលបានសម្ដែង MV ជាមួយ Song JoongKi
តារាចម្រៀង Heize បង្ហើបថានាងពិតជាមានកិត្តិយសណាស់ដែលបានធ្វើការជាមួយតារាសម្ដែង Song JoongKi សម្រាប់វីដេអូចម្រៀងថ្មីរបស់នាង។


នៅថ្ងៃទី ២៥ ខែឧសភា កម្មវិធីវិទ្យុរបស់ SBS បានអញ្ជើញភ្ញៀវកិត្តិយស ដែលជាតារាចម្រៀងស្រីកូរ៉េ Heize ដើម្បីធ្វើកិច្ចសម្ភាសន៍ជាមួយនាង។ ក្នុងការសន្ទនា Heize បានលើកឡើងអំពីការថតវីដេអូចម្រៀងចុងក្រោយរបស់នាង បទ ‘HAPPEN’ ជាមួយ Song JoongKi ។
Heize បាននិយាយថា “ខ្ញុំពិតជាមានសំណាងណាស់ ដែលអាយដល Song Joong Ki បានមកសម្ដែងនៅក្នុងវីដេអូចម្រៀងរបស់ខ្ញុំ និងអរគុណដល់អ្នកចាត់ការ PSY បាននាំយក Song JoongKi មកសម្ដែងក្នុងបទចម្រៀងជាមួយនាង”។

នាងបានបន្តទៀតថា សូម្បីតែពេលដែលគាត់ឈរនៅស្ងៀមមិនធ្វើអ្វីក៏ដោយ ហើយសំលឹងមើលខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់កំពុងនៅភពផ្សេងទៀតអីញ្ចឹង ។ ប៉ុន្តែ គួរឲ្យស្តាយពួកគេទាំងពីរមិនសូវបាននិយាយជាមួយគ្នា ព្រោះរវល់រៀបចំសម្ដែងដូចគ្នា។


ចុងក្រោយ Heize នៅតែបន្តនិយាយសរសើរដល់ Song JoongKi មិនដាច់ពីមាត់ ថាជាតារាប្រុសទាំងសង្ហា និងពូកែសម្ដែងបានគ្រប់ប្រភេទតួអង្គ។
សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖ទើបប្រកាសទាក់ទងគ្នា ឥលូវចចាមអារ៉ាមថា Lee SeungGi និង Lee Dain អាចនឹងរៀបការឆាប់ៗ
ចុចអាន៖ហ្វេនៗផ្ដល់កាដូចុងក្រោយដល់ Lee Kwang Soo ពេលចាកចេញពីកម្មវិធី Running Man

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ