ជីវិតកម្សាន្ដ
ទម្រាំថតចប់មួយរឿងមិនងាយស្រួលទេ! នេះជាមូលហេតុដែលធ្វើឲ្យ ” Girl From Nowhere ” ល្បីសឹងគ្រប់ប្រទេស
” Girl from Nowhere“ ត្រូវបានគេស្គាល់ជាភាសាថៃថា ” Dek Mai ” ចាក់បញ្ចាំងជាលើកដំបូងនៅលើទូរទស្សន៍ GMM 25 នៅខែ សីហា ឆ្នាំ ២០១៨ ។ វាជាស៊េរីរឿងភ័យរន្ធត់ដែលមានក្មេងស្រីម្នាក់ឈ្មោះថា Nanno ជាមនុស្សដែលមានគេច្រណែនច្រើន និងឧស្សាហ៍ប្ដូរសាលារៀនដើម្បីស្វែងរកការងារខាងក្នុងដ៏គួរឲ្យស្អប់របស់ស្ថាប័ននីមួយៗ រាប់ចាប់ពីគ្រូបឋម ដល់សិស្សដែលរំលោភបំពាន។


សាច់រឿងនេះត្រូវបានបំផុសគំនិតដោយព្រឹត្តិការណ៍ពិត ផ្អែកលើរបាយការណ៍ព័ត៌មានដែលបានកើតឡើងនៅក្នុងប្រទេសថៃ។ ជាពិសេសវាបង្ហាញពីករណីនៃការរំលោភបំពានផ្សេងៗគ្នា ការសម្លុតធ្វើបាប រំលោភផ្លូវភេទ រំលោភសេពសន្ថវៈ ការលួចគេចម៉ោងសិក្សា និងគ្រោះថ្នាក់នៃវប្បធម៌ស្ត្រេស ជាពិសេសគឺការកេងប្រវ័ញ្ចជីវិតពិតរបស់ក្មេងស្រី ដែលមកពីសាលារៀនផ្សេងទៀត ។
ភាគនីមួយៗទាំង ១៣ ត្រូវបានដឹកនាំដោយអ្នកដឹកនាំផ្សេងគ្នា និងមានស្ទីលដ៏អស្ចារ្យនៃខ្សែភាពយន្ត ។ តួឯកស្រីនាង Kitty Chicha Amatayakul ដែលបានសំដែងជា Nanno ធ្លាប់បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា” ខ្ញុំពិតជារីករាយណាស់ដែលបានលេងជាតួ Nanno រាល់សប្ដាហ៍ខ្ញុំចូលរួមសិក្ខាសាលាស្ដីពីការសម្ដែង ហើយធ្វើការជាមួយអ្នកដឹកនាំដែលទទួលបន្ទុករឿងភាគបន្ត ” ។

នាងបាននិយាយថា នាងមានការពិបាកខ្លះៗក្នុងការសំដែងជាតួអង្គមួយនេះណាស់ ដោយសារតែ Nanno មិនមែនជាមនុស្សពិតដូចតួអង្គផ្សេងទៀត។ តារាសម្ដែងរូបនេះបានហាត់ពត់ខ្លួនឲ្យស៊ាំជាមួយតួអង្គប្រភេទនេះ នាងបានព្យាយាមមិនដកដង្ហើម មិនញ៉ាំអ្វី មិនផឹកទឹកនិងដេក ក៏ដើម្បីចង់ឲ្យការសំដែងនេះចេញមកល្អនិងលេចធ្លោខ្លាំង។
វគ្គនីមួយៗនៅក្នុងរឿងតួ Nanno ត្រូវផ្លាស់ប្ដូរទឹកមុខនិងអារម្មណ៍ឥតឈប់ឈរ។ បើទោះបីជាស្មុគស្មាញនិងគួរឲ្យខ្លាចនៅពេលខ្លះ Kitty នៅតែខំប្រឹងធ្វើតួនាទីនេះឲ្យបានល្អ។ តួយ៉ាងភាគទី ២ នៃឈុតនេះតម្រូវឲ្យតួស្រីត្រូវគេកប់ទាំងរស់និងប្រើហិង្សា ប៉ុន្តែនាងមិនបានប្រើតួជំនួសនោះទេ ដោយនាងបានទទូចសំដែងឈុតនេះដោយខ្លួនឯង ណាមួយ Kitty ចង់ឲ្យវាកាន់តែមើលទៅដូចធម្មជាតិនិងពិតប្រាកដ ។
Girl from Nowhere តួអង្គ Nanno មិនមែនជាខ្មោចទេ ប៉ុន្តែនាងក៏មិនមែនជាមនុស្សដែរ។ នាងគឺជាកូនស្រីរបស់សាតានឬពស់មកពីសួនច្បារអេដែន នាងមកផែនដីនេះដើម្បីផ្ដល់ផ្លែឈើហាមឃាត់ដល់មនុស្ស។ នាងនៅទីនេះដើម្បីសាកល្បងថា តើមនុស្សអាក្រក់អាចជាមនុស្សបែបណា។

Kitty បន្តថា “ ខ្ញុំឃើញថាវាពិបាកខ្លាំងណាស់។ ខ្ញុំចំណាយពេលយូរដើម្បីយល់ពីចរិតលក្ខណៈរបស់តួអង្គ ហើយបង្ហាញតាមរបៀបដែលមិនគួរឲ្យជឿ។ តួអង្គនេះមិនមែនជាមនុស្សទេ ដូច្នេះ Nanno មិនមានអារម្មណ៍ដូចមនុស្សទាំងការយល់ចិត្តឬការដឹងកំហុស។ ខ្ញុំត្រូវប្រើការស្រមើស្រមៃរបស់ខ្ញុំ ដើម្បីរកមើលថាតើមនុស្សបែបនោះ នឹងត្រូវធ្វើចរិតយ៉ាងម៉េច។
ចុងក្រោយសាច់រឿងនេះបានបង្ហាញពីបញ្ហានៅវ័យជំទង់ ការសម្លុតគំរាមពីសាលារៀន និងភាពក្លាហានតាមរបៀបមួយដ៏អស្ចារ្យ ជាពិសេសគឺមានធាតុផ្សំនៃភាពជាស្ត្រីផងដែរ។ ស្ត្រីលែងមានឆន្ទៈក្នុងការក្លាយជាជនរងគ្រោះ ហើយត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងពួកគេវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម