ជីវិតកម្សាន្ដ
ទោះបីជាពីកូវីដ តែពិធីការិនី កែវ ច័ន្ទនិមល នៅតែបារម្ភនិងសុំពន្យារពេល ដើម្បីថែសុខភាពសិន
បន្ទាប់ពីជាសះស្បើយជំងឺកូវីដ-១៩ គ្រួសារពិធីការិនីហង្សមាសមានវោហារមិនចេះរីងស្ងួតអ្នកនាង កែវ ច័ន្ទនិមល និងស្វាមីព្រមទាំងកូនស្រី គឺបច្ចុប្បន្នពួកគេបានរស់នៅជុំជួបគ្នាយ៉ាងមានសេចក្តីសុខនិងសុភមង្គល។
យ៉ាងណាមិញ ទោះបីគ្រួសាររបស់នាងបានរួចផុតនិងជាសះស្បើយពីជំងឺកូវីដ-១៩ហើយក្តី តែរឿងដែលសំខាន់នោះ គឺគ្រួសារអ្នកនាង កែវ ច័ន្ទនិមល នៅតែបន្តការអនុវត្តនិងគោរពតាមការណែនាំដោយមិនចេញក្រៅផ្ទះឡើយ។ ពិសេសវិធានណែនាំ ៣កុំ ៣ការពារផងដែរ។
ស្របពេលដែលកំពុងស្នាក់នៅផ្ទះនេះដែរ អ្នកនាង កែវ ច័ន្ទនិមល បានថ្លែងប្រាប់ឲ្យដឹងថា គ្រួ សាររបស់នាងពេលនេះ គឺនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល។ លើសពីនេះ នាងក៏បានបង្ហោះសារថា អរគុណសម្រាប់ការផ្តល់តម្លៃនិងពេញចិត្តលើការងារនាងខ្ញុំ។
ពិធីការិនី កែវ ច័ន្ទនិមល បាននិយាយបន្ថែមទៀតថា អ្វីដែលសប្បាយចិត្តនោះគឺទោះសុំពន្យារពេល ដើម្បីថែសុខភាពសិនក៏ព្រមចាំ។ ថ្ងៃនេះបានបញ្ចប់ការងារពីរProject ធ្វើពីផ្ទះទៅដោយរលូន។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អ្នកនាង កែវ ច័ន្ទនិមល បានជាសះស្បើយពីកូវីដ-១៩មានរយៈពេលប្រមាណ២ខែមកហើយ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ វណ្ណា ស័ក្តិ ៖ សេចក្តីសុខខ្ញុំគឺមានអ្នកម៉ែនៅក្បែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា