Connect with us

ជីវិតកម្សាន្ដ

តារា​សម្តែង ម៉ិច ម៉ា​រី​កា ៖ អាការៈ​ជំងឺ​ខ្ញុំ​បាន​ល្អ​ប្រសើរ​វិញ​ហើយ​

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​ស្រី ម៉ិច ម៉ា​រី​កា​បាន​បញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរសព្ទ​នៅ​រសៀល​ថ្ងៃទី​៣១​ខែឧសភា​នេះ​ថា ​ស្ថានភាព​ជំងឺ​របស់​នាង​ពេលនេះ​បាន​ល្អ​ប្រសើរ​ឡើងវិញ​ហើយ​ គ្រាន់​តែ​មិនទាន់​មានការ​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​ ព្រោះ​រង់ចាំ​ការធ្វើ​តេស្ត​សំ​ណាកទៀត​សិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ិច ម៉ា​រី​កា បាន​និយាយ​ទៀត​ថា ​”​ខ្ញុំ​មិន​អី​ទេ​ដោយសារ​អាការៈ​ជំងឺ​បាន​ប្រសើរ​ដូចដើម​វិញ​ហើយ​ពោល​គឺ​ពុំមាន​ការធ្វើ​ទុក​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ ខ្ញុំ​គេង​និង​ហូប​អាហារ​បាន​ធម្មតា​គ្មានអ្វី​ប្រែ​ព្រួល​ទេ​” ។​ដោយឡែក​សម្រាប់​ពេលវេលា​កំណត់​ត្រូវ​ចេញ ទៅផ្ទះ​នាង​ថា​មិនទាន់​ដឹង​នៅឡើយ​ទេ​គឺ​រង់ចាំ​ការ ពិនិត្យ​សំណាក​ទៀត​សិន។

​តារា​ស្រី ម៉ិច ម៉ា​រី​កា បាន​បន្ថែមថា​គិត​មកទល់​ពេល​នេះ​គឺមាន​រយៈពេល​១០​ថ្ងៃ​ហើយ​ដែល​នាង​បាន​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​បន្ទាប់ពី​តេស្ត​សំណាក​រកឃើញ​ជំងឺ​នេះ​។​បច្ចុប្បន្ន ម៉ិច ម៉ា​រី​កា កំពុងស្នាក់នៅ​ព្យាបាល​កូ​វីដ​-១៩​នៅ​អគារ​វិមាន​ពិភពថ្មី​សែន​សុខ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម