Connect with us

ជីវិតកម្សាន្ដ

លោក ព្រាប សុវត្ថិ ចូល​បច្ច័យ​បុណ្យសព​លោកគ្រូ ស៊ុំ សារឿន ចំនួន​៤​លាន​រៀល​

បានផុស

នៅ

ភ្នំពេញ ៖ ​បន្ទាប់ពី​ទទួលដំណឹង​មរណភាព​ដ៏​ក្រៀម ក្រំ​និង​សោកសៅ​កវីនិពន្ធ​ជើងចាស់​លោកគ្រូ ស៊ុំ សារឿន នោះ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ក្រុមគ្រួសារ​បាន​ចូល​រួប​បច្ច័យ​បុណ្យ​ចំនួន​៤ លាន​រៀល​។​

ជាមួយគ្នា​នៃ​ការចូលរួម​បច្ច័យ​នេះដែរ​តារាចម្រៀង​លោក ព្រាប សុវត្ថិ ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ជាមួយ​ក្រុម​គ្រួសារ​លោកគ្រូ ស៊ុំ សារឿន ផងដែរ​។​ ខណៈ​ដែល​លោក​ចាត់ទុក​ការ​ទទួល​នេះ​ជា​ការ​បាត់បង់​ធន់​ធាន​មនុស្ស​ដ៏​សំខាន់​ផ្នែក​វិស័យ​សិល្បៈ​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​លោក ហេង ឡុង បាន​ឲ្យ​ដឹង​ថា ​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​ក្រុមគ្រួសារ បាន​ចូល​បច្ច័យ​បុណ្យសព​លោកគ្រូ ស៊ុំ សារឿន ក វី​និពន្ធ​និង​ចម្រៀង​ជើងចាស់​ចំនួន​៤​លាន​រៀល​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​ច័ន្ទ​ទី​៣១​ខែ​ឧ សភា ឆ្នាំ​២០២១។

សូម​បញ្ជាក់​ថា ​លោក ស៊ុំ សារឿន គឺជា​អ្នកនិពន្ធ​ជើង ចាស់​មួយរូប​ដែល​តែង​និពន្ធ​ទំនុកច្រៀង​ប្រភេទ​ប ទ​បែប​លន្លង់លន្លោច​មិនតិច​បទ​ទេ​សម្រាប់​តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ នៅ​ផលិតកម្ម​ហង្ស​មាស​លើសពីនេះ​លោក​ក៏​ជា​គ្រូបង្វឹក​ក្នុង កម្មវិធី Cambodia Idol ផងដែរ​។

បើតាម​ប្រភពពី​ក្រុមគ្រួសារ​របស់លោក​បាន​ឲ្យ​ដឹងថា​លោកគ្រូ ស៊ុំ សារឿន ទទួលមរណភាព​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣១​ ខែឧសភា ​ឆ្នាំ​២០២១​នេះ​ក្នុង​ជន្មាយុ​៦៩​ឆ្នាំ​ដោយ​រោគាពាធ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម