Connect with us

ជីវិតកម្សាន្ដ

ឆាប់​ៗ​នេះ! Yeon Woo Jin មាន​ឱកាស​សម្ដែង​រឿង រ៉ូមេនទិក ជាមួយ​រៀមច្បង Son Ye Jin

បានផុស

នៅ

តាម​ប្រភព​ពី JoyNews24 បាន​បង្ហើប​ថា តារា​ប្រុស​វ័យ ៣៧ឆ្នាំ Yeon Woo Jin និង​បង្ហាញ​វត្តមាន​ជា​ថ្មី ក្នុង​រឿង​ភាគ​រ៉ូមេនទិក​មួយ ដែល​អាច​នឹង​ចាក់​ផ្សាយ​ក្នុង​ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​កាន់​តែពិសេសជាងនេះទៅទៀត Yeon Woo មាន​ឱកាស​សម្ដែង​រឿង​ជាមួយ​រៀមច្បង​ស្រី​នាង Son Ye Jin ដែល​ជា​តារា​សម្ដែង​ស្រី​កូរ៉េ​លំដាប់​ជួរ​មុខ​មួយ​រូប​ផងដែរ។ សម្រាប់​រឿងភាគ Thirty-nine ជា​ប្រភេទ​រឿង​មនោសញ្ចេតនា ស៊ីជម្រៅ ស្នេហា​រ៉ូមេនទិក។ Son Ye Jin និង​ដើរ​តួ​ជា​គ្រូពេទ្យ​ជំនាញ​ខាង​ផ្នែក​សើស្បែក ប៉ុន្តែ​សម្រាប់​តួអង្គ Yeon Woo Jin នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ប្រភេទ​តួអង្គ​របស់​គេ​នៅ​ឡើយទេ។

ក្នុង​នោះ អ្នក​គាំទ្រ​សង្ឃឹម​ថា​តួឯក​ប្រុស Yeon Woo Jin នឹង​សម្ដែង​ជា​បុរស​ដែល​កក់ក្ដៅ ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត និង​មាន​មន្ត​ស្នេហ៍​ខ្លាំង ដូច​រឿង​ភាគ​កន្លងៗ​មក​របស់​គេ។

យ៉ាងណាមិញ មិន​ត្រឹម​តែ​មាន​តារា​សម្ដែង Yeon Woo Jin និង Son Ye Jin នៅ​ក្នុង​រឿង Thirty-Nine ប៉ុណ្ណោះ​ទេ ក៏​នឹង​មាន​ការ​ចូលរួម​សម្តែង​ពី Jeon Mi Do និង Ahn So Hee ផង​ដែរ៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖ផលិតករ​រឿង​ភាគ​ដ៏​ល្បី​របស់ MBC បែក​ធ្លាយ​រឿង​អាស្រូវ​បំពាន​ផ្លូវ​ភេទ ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​ភ្លាមៗ

ចុចអាន៖ម្ដាយ​របស់ Lee Da In ​ពេញ​ចិត្ត​ស្ដូក ដែល​កូន​ស្រី​របស់​គាត់​ទាក់ទង Lee Seung Gi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម