ជីវិតកម្សាន្ដ
តារាសម្តែងហូលីវូដពីររូបដែលក្លាយជាសហគ្រិនដ៏ជោគជ័យ
ឧស្សាហកម្មហូលីវូដ (Hollywood) ជាពិភពខ្សែភាពយន្តល្បីល្បាញពាសពេញពិភពលោក និងបានបង្កើតតួសម្ដែងមានកេរ្តិ៍ឈ្មោះជាច្រើនរូប។ ក្នុងនោះមានតួសម្ដែងមិនច្រើនប៉ុន្មានឡើយ ដែលបានបំលែងអាជីពរបស់ខ្លួនឲ្យទៅជាអាជីវកម្មក្រោមការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រតិដ្ឋ។

ទីនេះជាតារាសម្ដែងស្រីល្បី ២ រូបដែលបានប្រែក្លាយខ្លួនទៅជាសហគ្រិន៖
អ្នកស្រី Jessica Alba សហស្ថាបនិកក្រុមហ៊ុន The Honest Company

អ្នកស្រី Jessica Alba ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៣ ឆ្នាំ មកម្លេះ។ លុះដល់អាយុ ១៩ ឆ្នាំ នាងលេចមុខជាតួឯកក្នុងពិភពហូលីវូដនិងទទួលបានពានរង្វាន់តារាឆ្នើម Golden Globe Awards ។
នៅឆ្នាំ ២០១១ អ្នកស្រីបានក្លាយប្រែខ្លួនពីសម្ដែង មកជាជាអ្នកជំនួញយ៉ាងជោគជ័យ ក្រោយពេលបង្កើតក្រុមហ៊ុន The Honest Company។ ក្រុមហ៊ុននេះផ្តោតទៅលើការបង្កើតផលិតផលដែលចម្រាញ់ចេញពីសេរីរាង្គធម្មជាតិសុទ្ធគ្មានជាតិពុលដែលមានប្រមាណជាង ១០០ មុខ។
គិតត្រឹមឆ្នាំ ២០២០ អ្នកស្រី Jessica Alba មានទ្រព្យសរុបប្រមាណជា ៣៤០ លានដុល្លារ។
អ្នកស្រី Melisa McCarthy ស្ថាបនិកក្រុមហ៊ុន Seven7

អ្នកស្រី Melisa McCarthy ជាតារាសម្ដែង តារាកំប្លែង អ្នកនិពន្ធ ផលិតករ និងជាអ្នកច្នៃម៉ូដ។ សិល្បការិនីអាមេរិកាំងរូបនេះក៏ធ្លាប់ទទួលបានពានរង្វាន់តារាស្រីឆ្នើម Golden Globe Awards ដល់ទៅ ២ ផងដែរ។
នៅក្នុងឆ្នាំ ២០១៥ អ្នកស្រីបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលឲ្យឈ្មោះថា Seven7 ។ ក្រុមហ៊ុននេះចាប់ផ្តើមជាមួយនឹងគោលគំនិតដែលផ្តល់ជូនឲ្យអតិថិជននូវខោអាវគ្រប់វ័យ និងគ្រប់ទំហំ ដោយមានលក់ក្នុងហាង Macy និង Nordstrom។
គិតត្រឹមឆ្នាំ ២០២០ អ្នកស្រី Melisa McCarthy មានទ្រព្យសរុបប្រមាណជា ៨០ លានដុល្លារ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Entrepreneur
ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី