Connect with us

ជីវិតកម្សាន្ដ

តារា​សម្តែងហូលីវូដ​ពីររូប​ដែលក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​

បានផុស

នៅ

​ឧស្សាហកម្ម​ហូលីវូដ (Hollywood) ជា​ពិភព​ខ្សែភាពយន្ត​ល្បីល្បាញ​ពាសពេញ​ពិភពលោក និង​បាន​បង្កើត​តួ​សម្ដែង​មានកេរ្តិ៍ឈ្មោះ​ជាច្រើនរូប​។ ក្នុងនោះ​មាន​តួ​សម្ដែង​មិន​ច្រើន​ប៉ុន្មាន​ឡើយ ដែល​បាន​បំ​លែង​អាជីព​របស់ខ្លួន​ឲ្យ​ទៅជា​អាជីវកម្ម​ក្រោម​ការខិតខំ​ប្រឹងប្រែង និង​គំនិត​ច្នៃប្រត​ិដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីនេះ​ជាតា​រា​សម្ដែង​ស្រី​ល្បី ២ រូប​ដែល​បានប្រែក្លាយ​ខ្លួន​ទៅជា​សហគ្រិន​៖

​អ្នកស្រី Jessica Alba សហ​ស្ថាបនិក​ក្រុមហ៊ុន The Honest Company

​អ្នកស្រី Jessica Alba ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ ១៣ ឆ្នាំ មក​ម្លេះ​។ លុះដល់​អាយុ ១៩ ឆ្នាំ នាង​លេច​មុខជា​តួឯក​ក្នុង​ពិភព​ហូលីវូដ​និង​ទទួលបាន​ពានរង្វាន់​តារា​ឆ្នើម Golden Globe Awards ។​

​នៅ​ឆ្នាំ ២០១១ អ្នកស្រី​បានក្លាយ​ប្រែខ្លួន​ពី​សម្ដែង មកជា​ជា​អ្នកជំនួញ​យ៉ាង​ជោគជ័យ ក្រោយពេល​បង្កើត​ក្រុមហ៊ុន The Honest Company​។ ក្រុមហ៊ុន​នេះ​ផ្តោតទៅលើ​ការបង្កើត​ផលិតផល​ដែល​ចម្រាញ់​ចេញពី​សេរី​រា​ង្គ​ធម្មជាតិ​សុទ្ធ​គ្មាន​ជាតិពុល​ដែលមាន​ប្រមាណ​ជាង ១០០ មុខ​។​

​គិត​ត្រឹម​ឆ្នាំ ២០២០ អ្នកស្រី Jessica Alba មានទ្រព្យ​សរុប​ប្រមាណ​ជា ៣៤០ លាន​ដុល្លារ​។​

​អ្នកស្រី Melisa McCarthy ស្ថាបនិក​ក្រុមហ៊ុន Seven7

​អ្នកស្រី Melisa McCarthy ជា​តារា​សម្ដែង តារា​កំប្លែង អ្នកនិពន្ធ ផលិតករ និង​ជា​អ្នក​ច្នៃ​ម៉ូដ​។ សិល្បការិនី​អាមេរិកាំង​រូបនេះ​ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​តារា​ស្រី​ឆ្នើម Golden Globe Awards ដល់​ទៅ ២ ផងដែរ​។​

​នៅក្នុង​ឆ្នាំ ២០១៥ អ្នកស្រី​បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដែល​ឲ្យ​ឈ្មោះថា Seven7 ។ ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ជាមួយនឹង​គោល​គំនិត​ដែល​ផ្តល់ជូន​ឲ្យ​អតិថិជន​នូវ​ខោអាវ​គ្រប់​វ័យ និង​គ្រប់​ទំហំ ដោយមាន​លក់​ក្នុង​ហាង Macy និង Nordstrom​។​

​គិត​ត្រឹម​ឆ្នាំ ២០២០ អ្នកស្រី Melisa McCarthy មានទ្រព្យ​សរុប​ប្រមាណ​ជា ៨០ លាន​ដុល្លារ​៕

​ប្រែ​សម្រួល ​៖ សន្យា​

​ប្រភព ​៖ Entrepreneur​

ចុចអាន៖ មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម