Connect with us

ជីវិតកម្សាន្ដ

យឿន ពិសី ទម្លាយ​រឿង​ឈឺចាប់​ជិត​៦​ឆ្នាំ ក្រោយ​ក្លាយជា​ម្ចាស់​ពាន​Cambodia’s Got Talent

បានផុស

នៅ

តារាចម្រៀង ​និង​ម្ចាស់​ពាន​Cambodia’s Got Talent​ លោក យឿន ពិសី បានបង្ហាញ​ការឈឺចាប់​ដោយ​រៀប​រាប់ទាំង​ទឹកភ្នែក​បង្ក​ការចាប់​អារម្មណ៍​ដល់​អ្នកគាំទ្រ​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​។​

បើ​ស្តាប់​តាម​ការរៀបរាប់​របស់​លោក យឿន ពិសី ចំពោះ​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​រូបគេ​ឈឺចាប់​ និង​ទ្រាំ​មក​៦ឆ្នាំ​មកហើយ​នោះ ​គឺ​គ្មាន​បណ្តា​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​ ឬ​ក្រុមហ៊ុន​ណាមួយ​ដែល​យកចិត្តទុកដាក់​ហៅ​លោក​ឡើង​ច្រៀង​នោះទេ​ ពោលគឺ​ផ្ទុយ​ពី​តារា​ផ្សេងៗ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន ពិសី បាន​លើកឡើងថា ​លោក​ជាប់​លេខ​១​ដែរ​ តែ​ហេតុអ្វី​ទុក​លោកចោល ខុសពី​តារា​ផ្សេងៗ ​ទោះជា​ស្ថិត​ក្នុងអំឡុង​កូ​វីដ​ក៏ដោយ​ក៏​នៅតែមានកម្មវិធី​ខ្លះៗ​ដែរ​។ អញ្ចឹង​ហើយ​បានជា​លោក​ស្តាយ​ក្រោយ​បំផុត​ ដែល​ជាប់​លេខ​១​ បើ​មិន​ជាប់​ជាការ​ល្អ​ទៅ​វិញ​ ព្រោះ​ជាប់​ក៏​គេ​មិន​ហៅ​ឡើង​ឆាក​ប្រគំ​តន្ត្រី​ដដែល​។

យឿន ពិសី និយាយទៀតថា​ បើសិន​មាន​ពេល​វេលា​បក​ក្រោយ​ លោក​សុំ​មិន​ជាប់​ជា​ម្ចាស់​ពាន​ល្អ​ជាង ហើយ​ជាប់​ធ្វើ​អ្វី ​បើ​១​ឆ្នាំ​មិនទាន់បាន​ឡើង​ច្រៀង​លើ​កម្មវិធី​មួយ​ឆាក​ផង​។​ លោក​ថា ​តើ​ខ្លួន​រំពឹង​អ្វី បើ​បែប​ហ្នឹង ​ឬ​មកពី​លោក​ពិការ​ដែល​បណ្តា​កម្មវិធី​មួយចំនួន​គេ​មិនត្រូវ​ការ​។​

លោក​បន្ថែមថា ​ចាប់តាំងពី​ចូល​វិស័យ​សិល្ប​:​ និង​ក្លាយ​ជា​ម្ចាស់​ពាន​៦​ឆ្នាំ​មកនេះ ​លោក​មិនដែល​ដាក់តម្លៃ​ខ្លួន ​ឬ​កំណត់ថា​ ឡើង​១​កម្មវិធី​ត្រូវ​ស៊ីថ្លៃ​ខ្ទង់​រាប់ពាន់​ ឬ​រយ​ដុល្លារ​ទេ ខណ​:​រាល់ថ្ងៃ​ដេក​ឱប​ជា​ម្ចាស់​ពាន​មែន​ តែ​គ្មាន​តម្លៃ​ឡើយ​ ពោលគឺ​ផ្ទុយ​ពី​អ្នក​សិល្ប​:​ដទៃទៀត​ដែល​គេ​មាន​ទីផ្សា​ច្រៀង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កូរ៉េ​ខាង​ជើង៖ ការ​ច្រឡំ​ដៃ​ទម្លាក់គ្រាប់​បែក​របស់​កូរ៉េ​ខាង​ត្បូងថ្ងៃ​មុន អាច​បង្ក​ជា​ជម្លោះ​ប្រដាប់​អាវុធ

ជីវិតកម្សាន្ដ៦ នាទីutes មុន

IU ថា ​មិន​ចង់បាន​មរតករបស់​ឪពុក​ម្តាយ​ទេ

កីឡា១២ នាទីutes មុន

ការ​ប្រកួត​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​ ក្រុម​មជ្ឈមណ្ឌល​​​​កងយោធពលខេមរភូមិន្ទ​ ជាប់​​លេខ១​ ក្រោយ​ឈ្នះ​មេដាយ​មាស ៥គ្រឿង​

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជា​ប្រើប្រាស់ជំនាញ និងបទពិសោធន៍​របស់​ជប៉ុន​សម្រាប់ការអភិវឌ្ឍ​ឧស្សាហកម្ម​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម